ពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងគ្រូបង្រៀនជាស្ត្រី

ព្រះវិហារៈ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានរៀបចំពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងគ្រូបង្រៀនជាស្ត្រីក្រោមអធិបតីភាព លោកជំទាវ ចឹក ហេង សមាជិកព្រឹទ្ធសភាពប្រចាំភូមិភាគ៨ និងជាអនុប្រធានកិត្តិយសសាខាសមគមនារីខេត្ត លោកជំទាវ ខូយ ប៊ុនថាន សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសាខាសមគមនារីខេត្ត លោកជំទាវ ប៉ាង រ៉ាវី អភិបាលរងខេត្ត និងជាប្រធានសាខាសមគមនារីខេត្ត និងមានការចូលរួមពីប្រធាន អនុប្រធាន សមាជិកសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍

ខេត្ត គ្រូពេទ្យ និងគ្រូបង្រៀនជាច្រើនរូប ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តព្រះវិហារ ។

បន្ទាប់ពីលោកជំទាវ ប៉ាង រ៉ាវី អភិបាលរងខេត្ត មានមតិស្វាគមន៍រួចមកលោកជំទាវខួយ ប៊ុនថាន បានឲ្យដឹងថាពិធីសំណេះសំណាលនៅថ្ងៃនេះ គឺដើម្បីលើទឹកចិត្តស្តី្រដែលបានខិតខំប្រឹងប្រែងអនុវត្តការងាររយៈពេលកន្លងមក លោកជំទាវបានបន្តថាមកដល់ពេលនេះ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ មានរយពេលច្រើនឆ្នាំហើយ ដែលជាអង្គការមហាជនមួយត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ក្រោមទង់រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជាដែលនាពេលនោះ សមាគមមានឈ្មោះថា « សមាគមនារី សង្គ្រោះជាតិ » ក្រោយមកបានប្តូរឈ្មោះជាបន្តបន្ទាប់ និង កែសម្រួលរចនាសម្ព័ន្ធឱ្យមកជា «សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍» ដូចសព្វថ្ងៃនេះ ។

មានមតិសំណេះសំណាលនាឱកាសនោះលោកជំទាវ ចឹក ហេង បានថ្លែងកោតសរសើរដល់គ្រូពេទ្យ និងគ្រូបង្រៀនទាំងអស់ដែលបានខិតខំបំពេញការងារកន្លងមកបានយ៉ាងល្អប្រសើរ បើទោះបីប្រទេសកម្ពុជាយើងកំពុងប្រឈប់នឹងការរីករាលដាលជំងឺកូវីដ-១៩ក្តី តែវិស័យអប់រំ និងវិស័យសុខាភិបាលក៏ដូចជាវិស័យផ្សេងៗទៀត នៅតែបានខិតខំប្រឹងប្រែងបំពេញការងារបានយ៉ាងល្អប្រសើរ ។  លោកជំទាវក៏បានផ្តាំផ្ញើនិងលើកទឹកចិត្តក្រុមគ្រូពេទ្យ និងគ្រូបង្រៀនដែលជាស្ត្រីដែលបានចូលរួមក្នុងកម្មវិធីនេះ ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយគុណធម៌ និងចរិកលក្ខណៈថ្លៃថ្នូ ក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍប្រទេសយើងអោយកាន់តែមានការរីកចម្រើនបន្ថែមទៀត និងត្រូវបំផុសចលនាអប់រំផ្សាព្វផ្សាយឲ្យបានទូលំទូលាយជាប្រចាំ តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ខ្លឹមសារ សេចក្តីសម្រេចនានារបស់រាជរដ្ឋាភិបាល ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *