ខេត្តកែប៖ សមត្ថកិច្ច នគរបាល ជំនាញគ្រឿង ញៀន នៃស្នងការដ្ឋាន នគរបាលខេត្តកែប រួមសហការ ជាមួយកម្លាំង នគរបាល នៃអធិការដ្ឋាន ក្រុងកែប នៅថ្ងៃទី ២៥ ខែ មីនាឆ្នាំ ២០២១ វេលាម៉ោង០៤ និង៣០ នាទីល្ងាច បានបង្ក្រាប បទល្មើសគ្រឿង ញៀន មួយករណី និងឃាត់ខ្លួនជនស ង្ស័យបាន ៨នាក់ រួមនឹងវត្ថុតាងមួយចំនួន ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ។
លោកសូ បញ្ញា ស្នងការរងនគរបាលខេត្តកែប ទទួលផែន បទល្មើសប្រឆាំងគ្រឿង ញៀន បានថ្លែងឲ្យដឹងថា ដោយបានការ ឯកភាព ពីលោក ឧត្តមសេនីយ៍ទោ សម្ប ត្តិ សុ ធារ័ត្ន ស្នង ការនគរបាល ខេត្តកែប និង បានការអនុញាតិពី ឯកឧត្តម ខាន់ សុផ ល ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំ បូង ខេត្តក្រុងកែប បានចាត់បញ្ជា ឲ្យកម្លាំង ជំនាញ ការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត សហការ ជាមួយកម្លាំង អធិការដ្ឋាន នគរបាល ក្រុងកែប និង ដឹកនាំដោយលោ ក វរសេនីយ៍ទោ សូ បញ្ញា ស្នងការរង ទទួលផែន ការងារប្រឆាំង គ្រឿងញៀន បា ន បេីកកិច្ច ប្រតិបត្តិការ ចុះបង្ក្រាប ករណី ជួញដូរ ដោយខុសច្បាប់ នូវសារ ធាតុញៀនចំនួន ១ករណីឈានទៅឃាត់ ខ្លួនជនសង្ស័យបានចំនួន ៨នាក់ ដកហូតវត្ថុតាង: ថ្នាំញៀន ៣កញ្ចប់ ទម្ងន់ ៩.៧២ ក្រាម,ម៉ូតូ៥គ្រឿង ទូរស័ព្ទ៧ គ្រឿ ង។
លោកវរសេនីយ៍ទោ សូ បញ្ញា ស្នងការរងទទួលផែនគ្រឿងញៀន បាទថ្លែងប្រាប់អ្ន កយកព័ត៌មានថា គោលដៅ ទី១: នៅចំ ណុចមុខ រូបចម្លាក់ស្រីស ស្ថិតនៅភូមិសង្កាត់កែប ក្រុងកែប ខេត្តកែប ឃាត់ខ្លួនបាន ២នាក់: ទី១-ឈ្មោះ រស់ ឡាដាំង ភេ ទប្រុស អាយុ៣៩ឆ្នាំ មុខរបរទិញអេតចា យ(ជាអ្នកជួញដូរ)២-ឈ្មោះ សុឹមចាន់ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិ ករ(ប្រើប្រាស់) អ្នកទាំងពីររស់នៅភូមិកែប សង្កាត់កែប ក្រុងក្រុង ខេត្តកែបដកហូតវត្ថុតាង: ថ្នាំញៀន ១កញ្ចប់តូច, ទូរស័ព្ទ ១គ្រឿង, ម៉ូតូ ២គ្រឿង។
បានថ្លែងបន្តទៀតថា គោលដៅ ទី២: ក្រោ យពីឃាត់ខ្លួន និង សួរចម្លើយរួច នៅវេលាម៉ោង៦ល្ងាច ថ្ងៃខែឆ្នាំដែល ការងារយើងបន្តទៅចាប់ខ្លួន មុខសញ្ញាបាន ២នាក់ ទៀត នៅផ្ទះជនសង្ស័យ ឈ្មោះ ហ៊ីម ឌុ លឡា ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
១- ឈ្មោះ ហ៊ីម អាប់ឌុលឡោះ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែបរក្សាទុកជួញដូរ)។ ២- ឈ្មោះ ចន ម៉ី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិកែវក្រ សាំង សង្កាត់កែប ក្រុងកែបខេត្តកែប (ប្រើប្រាស់)។ដកហូតវត្ថុតាង: ថ្នាំញៀន ៣កញ្ចប់ ទម្ង ន់ ៩.៧២ក្រាម,ម៉ូតូ១គ្រឿង ,ទូរស័ព្ទ ២ គ្រឿង។លោកសូបញ្ញា បានបញ្ជាក់បន្ថែមថា គោលដៅទី៣:ក្រោយពីឃាត់ខ្លួនជន សង្ស័យខាងលើ យើងបន្តចាប់ខ្លួនមុខ សញ្ញាប្រើប្រាស់គ្រឿងញៀនបានចំនួន ៤នាក់ ទៀត ១- ឈ្មោះ អ៊ុយ ចាន់ឆាយ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់មីឆា ២- ឈ្មោះ សេក សុវណ្ណ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ ជាងផ្សារដែក អ្នកទាំងពីរមានទីលំ នៅភូមិកែបក្រុង សង្កាត់ ក្រុងក្រុប ខេត្តកែប ៣- ឈ្មោះ ឡេង យ៉ាងកែវ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិថ្មីសង្កាត់ព្រៃធំ ក្រុងក្រុង ខេត្តកែប ៤- ឈ្មោះ ម៉ក់ សួនវិបុល ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ម្ហូប មានទីលំនៅ ភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប។
កិច្ចប្រតិបត្តិការនេះ ក្រោមការណែនាំពីលោកឧត្តមសេនីយ៍ស្នងការ នគរបាលខេត្តកែប និងដឹកនាំផ្ទាល់ ដោយលោក វរសេនីយ៍ទោ សូ បញ្ញា ស្នងការរង ទទួលផែនបទល្មើសប្រឆាំង គ្រឿងញៀន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញគ្រឿងញៀនកសាងសំ ណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តកែប ចាត់ការតាមនីតិវិធី ៕