កំពង់ធំ÷ លោក សាយ គឹមឡម ឣភិបាលស្រុកស្ទោង បានដឹកនាំកងកម្លាំងជួយឣន្តរគមន៍ ពន្លត់ឣគ្គីភ័យសង្គ្រោះផ្ទះប្រជាពលរដ្ឋនៅឃុំប្រឡាយ ស្រុកស្ទោងខេត្តកំពង់ធំ។ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ម៉ោង២:៣០នាទី មានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្អអស់ចំនួន៣ខ្នងខូចខាតទាំងស្រុង មូលហេតុដោយសារចរន្តអគ្គិសនី។
ដោយមានការចុះជួយផ្ទាល់ពីលោកវិវីរៈសេនីយ៍ឯកយ៉ង សំ អធិការស្រុកស្ទោង ចុះអន្តរាគមន៍ឡានទឹកពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទោង១គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន។ រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ១គ្រឿង។ រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកជីក្រែង ខេត្តសៀមរាប១គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ១គ្រឿង ទៅទាន់ពេលវេលា។
អគ្គីភ័យដែលត្រូវបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋចំនួន០៣ខ្នង ម្ចាស់ផ្ទះដែលរងការខូចខាតមានឈ្មោះដូចខាងក្រោម÷ ១. ម្ចាស់ផ្ទះឈ្មោះឡាត ឈឿម ជាស្ត្រីមេម៉ាយទំហំផ្ទះ ៧ម៉ែត្រ×១២ម៉ែត្រ(ឆេះទាំងស្រុង) និងខូចខាតទ្រព្យសម្បត្តិរួមមាន÷ ស្រូវក្នុងជង្រុក១តោនទូរទស្សន៍២គ្រឿង បាស១គ្រឿង ខោអាវនិងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតមួយចំនួនធំ ព្រមទាំងកង់៣គ្រឿង។..ទី២. ម្ចាស់ផ្ទះឈ្មោះ ឆយ សំ ភេទប្រុស ឣាយុ៤៥ឆ្នាំ ផ្ទះទំហំ ៧ម៉ែត្រ×១៤ម៉ែត្រម ធ្វើពីថ្មឈើ លើប្រក់ក្បឿង(អស់ទាំងស្រុង) ម្ចាស់មិននៅផ្ទះ។៣. ម្ចាស់ផ្ទះឈ្មោះម៉ែត មត់ ភេទប្រុស អាយុ៤៦ឆ្នាំ ផ្ទះទំហំ ៧ម៉ែត្រ×១៤ម៉ែត្រថ្ម
ក្រោមឈើលើ។
អភិបាលស្រុកស្ទោង ក៏បានអំពាវនាវបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុតពីការប្រើប្រាស់ភ្លើង សូមយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុតជៀសវាងកុំឱ្យមានការឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យឆេះ។