សមាគមនអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារចុះសាងសង់ផ្ទះជូនសមាជិកសមាគមននៅឃុំស្រអែម ស្រុកជាំលក្សាន្ត

ដោយៈ សេង ពិសិដ្ឋ

ព្រះវិហារៈ នាព្រឹកថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២២នេះ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងនិងជាប្រធានសមាគមអតីតយុទ្វជនខេត្តព្រះវិហារ បានដឹកនាំក្រុមការងារសមាគមនថ្នាក់ខេត្ត ស្រុក ភូមិ ឃុំ ចុះជួយលើកផ្ទះជូនអតីតយុទ្ធជនចំនួនមួយគ្រួសារព្រមទាំងបញ្ជាអោយគ្រប់បណ្តាកងឯកភាពចំណុះទីបញ្ជាការទាំងអស់ ក្រៅពីភារកិច្ចស្នូល ត្រូវយកចិត្តទុកដាក់ក្នុងការងារ ចុះជួយប្រជាពលរដ្ឋ និងគ្រួសារអតីតយុទ្ធជន ដែលជួបប្រទះនូវការលំបាកផ្សេងៗក្នុងមូលដ្ឋានដែលអង្គភាពទទួលខុសត្រូវ ព្រោះថាកងទ័ព ប្រសូតចេញពីប្រជាជន ជាកូនជាចៅ របស់ប្រជាជន មានភារកិច្ចជួយប្រជាជន ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា ប្រធានបាននាំយកប្រសាសន៍ផ្តាំផ្ញើរនិង សួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង ឯកឧត្តម ទេសរដ្ឋមន្រ្តី គង់ គីម និងជាអនុប្រធានសមាគមអតីតយុជនកម្ពុជា លោកតែងតែគិតគូរពីរសុខទុក្ខបងប្អូនជាអតីតយុទ្ធជនតស៊ូការពារ ក្នុងបុព្វហេតុជាតិ។ ផ្ទះត្រូវសាងសង់ជូនគ្រួសារអតីតយុទ្ធជនមានទំហំ៦X ៧ធ្វើអំពីឈើប្រក់ស័ង្កសី ស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនលោក យឹម ចន្ថា អាយុ ៤៧ ឆ្នាំ ជាជន(ពិការ) ។

គួរបញ្ជាក់ថា លោកឧត្តសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារនិងជាប្រធានសមាគមអតីតយុទ្វវជនខេត្ត តែងតែយកចិត្តទុកដាក់ និងដាស់តឿនក្រើនរំលឹក ដល់បណ្ដាអង្គភាពចំណុះទាំងអស់ ខិតខំក្នុងការងារចុះជួយទំនុកបម្រុងដល់ប្រជាពលរដ្ឋ និងគ្រួសារអតីតយុទ្ធជន ក្នុងមូលដ្ឋានទទួលខុសត្រូវ ដែលមានជីវភាពខ្វះខាត ភាគច្រើនជាចាស់ជរា និងជនពិការ ដើម្បីចូលរួមដោះស្រាយរាល់ទុក្ខលំបាករបស់ពួកគាត់ និងអភិវឌ្ឍសង្គមផងដែរ៕

ក្នុងនោះផងដែរ ក្រុមគ្រួសារ លោក យឹម ចន្ថា សមាជិកអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានបង្កើតឲ្យមានសមាគមអតីតយុទ្ធជនកម្ពុជាដើម្បីជួយដោះស្រាយរាល់ការលំបាកខ្វះខាតរបស់បងប្អូនអតីតយុទ្ធជនកម្ពុជា និងសូមលើកដៃគោរពជូនពរ សម្តេច តេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំ ជាប្រធាន អនុប្រធាន អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និងប្រធានកិត្តិយស ប្រធាន អនុប្រធាន សមាគម ខេត្តព្រះវិហារ សូមប្រកបបាននូវសុខភាពល្អបរិបូរណ៍ ជៀសផុតពីជំងឺទាំងឡាយទាំងពួង សម្រេចបានជោគជ័យគ្រប់ភារកិច្ចការងារ និងសូមទទួលបាននូវពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំបីឃ្លៀងឃ្លាតឡើយផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *