ព្រះវិហារ៖ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នឹងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ នៅរសៀលថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារសមាគម អញ្ជើញចុះនាំយកថវិកាបេឡាមរណៈសង្រ្គោះចំនួន ៤លានរៀល ផ្ដល់ជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជនដែលមានឈ្មោះ ផាវ យ៉ន ភេទប្រុស អាយុ៦២ឆ្នាំ មុខសញ្ញាជនពិការ ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដែលបានទទួលមរណះភាពនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២២ នៅភូមិសំបូរ ឃុំសង្កែពីរ ស្រុកឆែបខេត្តព្រះវិហារ ដោយរោគា។
បន្ទាប់មក ឯកឧត្តម មេបញ្ជាការ បានអញ្ជើញចុះសួរសុខទុក្ខនិងផ្ដល់សម្ភារៈថវិការមួយចំនួន ដល់លោកព្រិនបាលឯក ទិត ហៃ ភេទប្រុស អាយុ ៣០ឆ្នាំ ជាយោធិនបម្រើការនៅកងអនុសេនាតូចលេខ២ កងអនុសេនាធំលេខ១ ផ្នែកសឹករងស្រុកជាំក្សាន្ត ចំណុះអោយតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ប្រចាំការច្រកណងទឹម បានជួបគ្រោះជាន់មីន បណ្តាលអោយដាច់ប្រអប់ជើងខាងឆ្វេង ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារផងដែរ៕