នៅថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២២នេះ លោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត តំណាងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មា ធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានចុះសួរសុខទុក្ខនិងនាំយកអំណោយ មនុស្សធម៌ទៅផ្តល់ជូន លោកព្រិនបាលឯក ទិត ហៃ ភេទប្រុស អាយុ ៣០ឆ្នាំ កងទ័ពបម្រើការ នៅកងអនុសេនាតូចលេខ២ កងអនុសេនាធំលេខ១ សឹករងស្រុកជាំក្សាន្ត ចំណុះអោយតំបន់ ប្រតិបត្តិការសឹករងព្រះវិហារប្រចាំការច្រកណងទឹម ដែលរងគ្រោះដោយសារជាន់មីន បណ្តាល ឲ្យដាច់ជើង ត្រឹមកជើង កាលពីល្ងាចម៉ោង៤ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នៅចំណុចច្រក ណងទឹម ក្នុងភូមិឈើទាលគង ស្រុកជាំក្សាន្តខេត្តព្រះវិហារ ហើយកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ១៦មករាខេត្ត។
នៅក្នុងឱកាសនោះដែរ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ក៏បានពាំនាំ ប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក បាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនជានិច្ច ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។ លោកជំទាវក៏បានផ្ដាំផ្ញើផងដែរដល់លោក ទិត ហៃ សូមមេត្តាខិតខំថែរក្សាសុខភាពឲ្យបានល្អ អនុវត្តទៅតាមការណែនាំរបស់គ្រូពេទ្យដើម្បីឆាប់បាន ជាសះស្បើយ និងបានត្រឡប់ទៅជួបជុំគ្រួសារនៅគេហដ្ឋានវិញ។
សម្ភារៈផ្តល់ជូនរួមមាន៖ ទឹកសុទ្ធ ៣កេស ទឹកក្រូច ៣កេស ទឹកដោះគោឆៅ ២យួរ ឃីត១ ថវិកាចំនួន ១លានរៀល ព្រមទាំងបានផ្តល់ថវិកាជូនអ្នកជំងឺ ចំនួន០៤នាក់ ក្នុងម្នាក់ៗថវិកា ចំនួន៥០,០០០រៀលផងដែរ។