ឃាត់បុគ្គលិកអង្គការ៣នាក់ ជាប់ចោទពីបទជម្រិតទារប្រាក់ពីប្រជានេសាទ១៩នាក់

កណ្តាល ៖ បុគ្គលិកនិងភ្នាក់ងារអង្គការវឌ្ឍនភាព កសិកម្មនិងធម្មជាតិ ៣នាក់ចំណោមគ្នីគ្នា៨នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការខេត្តកណ្តាល នាថ្ងៃទី២២មីនាឆ្នាំ២០២២ បន្ទាប់ពីបានឃាត់ខ្លួនកាលពីថ្ងៃទី២០មីនាឆ្នាំ២០២២ ក្រោមបទចោទប្រកាន់ថា «បានជម្រិតទារប្រាក់ពីប្រជានេសាទ១៨នាក់ ក្នុងម្នាក់ៗជាង១០ម៉ឺនរៀល ជាថ្នូរក្នុងការនេសាទត្រីក្នុងបឹងធម្មជាតិ»។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះឃិន ប៊ុនទី ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជាសមាជិកអង្គការ,២-ឈ្មោះនួយ សុផានី ភេទប្រុស ស្នាក់នៅខណ្ឌពោធិ៍សែនជ័យ សមាជិកអង្គការនិង៣-ឈ្មោះឃិន ធី ភេទប្រុស អាយុ៥៥ឆ្នាំ ជាប្រធានអង្គការវឌ្ឍនភាព កសិកម្មនិងធម្មជាតិ ត្រូវបានឃាត់ខ្លួន។ ការឃាត់ខ្លួនយោងតាមដើមបណ្តឹងឈ្មោះយឺង សេរី ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិអង្គជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល តំណាងឱ្យប្រជានេសាទ១៨នាក់។

សមត្ថកិច្ចបន្តថា នៅថ្ងៃមិនចាំ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១០ និង៥នាទីព្រឹក ជនសង្ស័យខាងលើបានមកជំរិតទារប្រាក់ពីឈ្មោះទឹក ដំ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទត្រី មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាលចំនួន១២០០០០រៀលជាថ្នូរក្នុងការឆក់ត្រី និងបង្គាប់ឱ្យឈ្មោះទឹក ដំ ភេទប្រុស ប្រាប់ប្រជាពលរដ្ឋដែលប្រកបរបរឆក់ត្រីនៅចំណុចចុងខ្សាច់បង់ប្រាក់ឱ្យពួកខ្លួនក្នុងម្នាក់ចំនួន១២០០០០រៀល។

សមត្ថកិច្ចបន្តថា លុះដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៣និង៣០នាទីរសៀល ឈ្មោះយុិន យិន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និង ឈ្មោះវ៉ាន់ សុធារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ អ្នកទាំងពីរមានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានត្រឡប់មកពីរកត្រី(ឆក់ត្រី)នៅបឹងកណ្ដាល ។

ពេលមកផ្លូវកែងចុងខ្សាច់ស្រាប់តែឈ្មោះធី ភេទប្រុសអាយុប្រហែល៥២ឆ្នាំ ជនជាតិខ្មែរ  ឈ្មោះទី ភេទប្រុស អាយុប្រ ហែល២៨ឆ្នាំ ជនជាតិខ្មែរ និង បក្សពួក០៦នាក់ទៀតមិនស្គាល់ឈ្មោះបាននាំគ្នាចាប់ឈ្មោះយុិន យិន ភេទប្រុស និង ឈ្មោះវ៉ាន់ សុធារ៉ា ភេទប្រុស ដែលមានឧបករណ៍ឆក់ត្រីខុសច្បាប់ រួចឈ្មោះខាងលើ និងបក្ខពួកបានឱ្យអ្នកទាំងពីរបង់ប្រាក់ក្នុងម្នាក់១៥០០០០រៀល(ដប់ប្រាប់មុឺនរៀល) ។

សមត្ថកិច្ចបន្តថា បន្ទាប់មកអ្នកទាំងពីរបានបង់ប្រាក់ឱ្យទៅឈ្មោះធី ភេទប្រុស និងឈ្មោះទី ភេទប្រុស និង បក្សពួកចំនួន៧៥០០០រៀល(ប្រាំពីរមុឺនប្រាំពាន់រៀល)ក្នុងម្នាក់ រួចឈ្មោះធី បាននិយាយប្រាប់ឈ្មោះយុិន យិន និងឈ្មោះវ៉ាន់ សុភារ៉ា ឱ្យប្រាប់អ្នកដែលរកត្រី(ឆក់ត្រី)នៅចុងខ្សាច់ទាំងអស់ត្រូវមកបង់ប្រាក់ឱ្យខ្លួន និងបក្ខពួក ក្នុងម្នាក់ចំនួន១៥០០០០ រៀល (ដប់ប្រាំមុឺនរៀន)បើមិនបង់ប្រាក់ឱ្យទេនិងចាប់យកសម្ភារៈសម្រាប់រកត្រី។

រហូតមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២និង៣០នាទីរសៀលឈ្មោះឃិន ប៊ុនទី ភេទប្រុស និងបក្ខពួកម្នាក់ទៀតមិនស្គាល់ឈ្មោះបានមកផ្ទះរបស់ឈ្មោះតឹក ដុំ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទត្រី មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រកកៀនស្វាយ ចាំទទួលប្រាក់ពីប្រជាពលរដ្ឋរកត្រី(ឆក់ត្រី) ដែលត្រូវយកប្រាក់មកបង់ឱ្យខ្លួន និងបក្ខពួកជាថ្នូរក្នុងការឆក់ត្រីចំនួន៨នាក់។

សមត្ថកិច្ចបម្តថា អ្នកដែលត្រូវបង់ប្រាក់៨នាក់រួមមាន ១-ឈ្មោះយឹង ដុង ភេទប្រុស អាយុ៤១ឆ្នាំបង់១០០០០០រៀល, ២-ឈ្មោះហួន ជ្រូក ភេទប្រុស អាយុ២៥ឆ្នាំបង់១០០០០០រៀល, ៣-ឈ្មោះហោ ថៃ ទេត ប្រុសអាយុ៣១ឆ្នាំបង់១០០០០០រៀល , ៤-ឈ្មោះទិត ទុំ ភេទប្រុស អាយុ៤៣ឆ្នាំបង់១២០០០០រៀល,៥-ឈ្មោះម៉េង សុីណ ភេទប្រុសអាយុ២៧ឆ្នាំបង់១២០០០០រៀល ,៦-ឈ្មោះហុង រស្មី ភេទប្រុសអាយុ៣៩ឆ្នាំ បង់១០០០០០រៀល,៧- ឈ្មោះថីម ភេទប្រុស អាយុ៣១ឆ្នាំបង់១០០០០០រៀលនិង ៨-ឈ្មោះទឹក  សុខភេទប្រុសអាយុ៣៤ឆ្នាំបង់១០០០០០រៀល។

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ឈ្មោះឃិន ប៊ុនទី ភេទប្រុស បានមកផ្ទះរបស់ឈ្មោះតឹក ដំ ភេទប្រុស នៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាលដើម្បីយកប្រាក់ពីឈ្មោះសាត់ សុីណា ហៅតាសេ ភេទប្រុសអាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទត្រី , ឈ្មោះយឺន ប្រុស ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទត្រី ,ឈ្មោះយឺន សេរី ហៅចំរើន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទត្រី និង ឈ្មោះយឺន ឈួនឡោ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទត្រី អ្នកទាំងបួនមានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ហើយក្នុងម្នាក់១០០០០០រៀល(ដប់មុឺនរៀល)ជាថ្នូរក្នុងការឆក់ត្រី។

សមត្ថកិច្ចបន្តទៀតថា បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលបន្ទាយដែក ជុំវិញការជម្រិតទារប្រាក់ខាងលើ។ ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាមកម្លាំងប៉ូលិសប៉ុស្តិ៍បន្ទាយដែក សហការជាមួយកម្លាំងប៉ូលិសផ្នែកយុត្តិធម៌ស្រុកកៀនស្វាយចុះដល់កន្លែងកើតហេតុដើម្បីស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យខាងលើមកប៉ុស្តិ៍ដើម្បីសាកសួរ កាលពីថ្ងៃទី២០មីនាឆ្នាំ២០២២ វេលាម៉ោង៨យប់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *