កំពុងប្រមូលផ្តុំគ្នាជក់ថ្នាំញៀន ប៉ូលិសក្រសោបបាន៣នាក់,រត់រួច២នាក់

កណ្តាល ៖ ជនសង្ស័យ៣នាក់ចំណោម៥នាក់ ត្រូវប៉ូលិសឃាត់ខ្លួនក្នុងករណីជួញដូរ  និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២  វេលាម៉ោង០៩  និង៥០នាទីនៅចំណុចផ្ទះជនសង្ស័យ ពេញ  ផាត់  ស្ថិតនៅភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ០៥នាក់ រួមមាន ១-ឈ្មោះ បូ  រ៉ាយុទ្ធ  ភេទប្រុស  អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗ ភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង  មុខរបរកសិករ(ឃាត់ខ្លួន), ២-ឈ្មោះឡុង ផានិត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង  មុខរបរ កសិករ (ឃាត់ខ្លួន),៣-ឈ្មោះថៃ ភក្ត្រ័ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ  មានទីលំនៅៗភូមិចុងកោះធំ ឃុំកោះធំ(ក)ស្រុកកោះធំ  មុខរបរ កសិករ (ឃាត់ខ្លួន)ជនសង្ស័យ ទាំង០៣នាក់ ខាងលេី  ត្រូវ បាន ធ្វើតេស្តរកវីរុសCOVID.19  លទ្ធផល អវិជ្ជមាន ទាំង០៣នាក់ និងធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោមលទ្ធផលវិជ្ជមាន(+) ទាំង០៣នាក់។

ចំណែកជនសង្ស័យទី៤-ឈ្មោះ ពេញ ផាត់ ភេទប្រុស អាយុ ២៨ឆ្នាំ  ជនជាតិខ្មែរ  មានទីលំនៅភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល  មុខរបរកសិករ(រត់គេចខ្លួន)និង៥-ឈ្មោះ លី មករា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ  មានទីលំនៅៗភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាងខេត្តកណ្តាល  មុខរបរមិនពិតប្រាកដ (រត់គេចខ្លួន)។

វត្ថុតាងចាប់យកមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក(ice) ចំនួន០៧កញ្ចប់(ធំ០២កញ្ចប់),ម៉ូតូចំនួន០២គ្រឿង(ម៉ាកHONDA គុបមូលចាស់ពណ៌ស្លែគ្មានស្លាកលេខ  ០១គ្រឿង   និងម៉ាកSUZUKI (nex)ពណ៌ផ្កាឈូក លាយស ដែលមានស្លាកលេខ កណ្តាល 1AF.0329 ០១គ្រឿង ),ទូរសព្ទដៃចំនួន០២គ្រឿង : ម៉ាកNOKIA ចុចពិលពណ៍ខ្មៅចំនួន០១គ្រឿង  និងម៉ាកrealmeពណ៍ប្រផេះចំនួន០១គ្រឿង )និងកាបូបស្ពាយពណ៌ខ្មៅ  ចំនួន ០១  រួមជាមួយសម្ភារៈសម្រាប់ច្រកវេចខ្ចប់នឹងប្រើប្រាស់ជក់ថ្នាំញៀនមួយចំនួនទៀត។

សមត្ថកិច្ចបន្តថា ដំបូងមានប្រជាពលរដ្ឋល្អ បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលពោធិបានថា «មានមនុស្សមួយក្រុមកំពុងតែធ្វើសកម្មភាពលក់  និងជក់គ្រឿងញៀនខុសច្បាប់នៅចំណុចទីតាំងផ្ទះរបស់ជនសង្ស័យឈ្មោះពេញ ផាត់ ស្ថិតនៅក្នុងភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល»។

សមត្ថកិច្ចបន្តថា  បន្ទាប់ ពី ទទួល បាន ព័ត៌មាន ភ្លាម  នៅវេលាម៉ោង ០៩ និង ៥០នាទី  ថ្ងៃ ទី ២០  ខែ មីនា  ឆ្នាំ ២០២២កម្លាំងប៉ូលិសប៉ុស្ដិ៍ ពោធិ៍ បាន សហការជាមួយកម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿងស្រុក  ចុះធ្វេីការស្រាវជ្រាវ បង្ក្រាបភ្លាមៗ នៅចំណុច ផ្ទះជនសង្ស័យ  ពេញ  ផាត់  ស្ថិត នៅក្នុង ភូមិពោធិបាន ឃុំពោធិ៍បាន  ស្រុកកោះធំ  ដោយបានឃេីញជនស្ស័យទាំង០៥នាក់គឺ១-ឈ្មោះ  ថៃ  ភ័ក្រ  ,២-ឈ្មោះ  ឡុង  ផានិត  ,៣-ឈ្មោះ បូ   រ៉ាយុទ្ធ  ,៤-ឈ្មោះ  លី  មករា  និង៥-ម្ចាស់ផ្ទះ ឈ្មោះ  ពេញ  ផាត់  កំពុងតែប្រមូលផ្ដុំគ្នាជក់គ្រឿងញៀន  ។

ពេលនោះកម្លាំងប៉ូលិសបានចាប់ឃាត់ខ្លួនបានជនសង្ស័យ នាក់ ១-ឈ្មោះ  ថៃ  ភ័ក្រ  , ២-ឈ្មោះ  ឡុង  ផានិត  និង៣-ឈ្មោះ  បូ  រ៉ាយុទ្ធ  និងឆែកឆេររកឃេីញមានម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកកIce) ចំនួន  ០៧កញ្ចប់(ធំ០២,តូច០៥)  នៅក្នុងកាបូបស្ពាយ  រួមជាមួយសម្ភារសម្រាប់វេចខ្ចប់ និងជក់គ្រឿងញៀនមួយចំនួន,ចំណែកឈ្មោះ  ពេញ  ផាត់  និងឈ្មោះ  លី  មករា  បានរត់គេចខ្លួនរួច។

យោងតាមចម្លេីយសារភាពរបស់ជនសង្ស័យទាំង០៣នាក់ខាងលើបានឆ្លើយសារភាពថា«ចំពោះម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនម៉ាទឹកកក(Ice) ចំនួន០៧កញ្ចប់ខាងលើនេះគឺជារបស់ឈ្មោះ  ពេញ ផាត់ និងឈ្មោះ លី មករា បន្សល់ ទុកនៅទីនោះ  ដោយពួកខ្លួនគ្រាន់តែមកទិញមកជក់ប៉ុណ្ណោះ។

បច្ចុប្បន្ន ជនសង្ស័យ ទាំង ០៣នាក់ ដែលចាប់ខ្លួនបានខាងលេី  រួមជាមួយវត្ថុតាងថ្នាំញៀន  និងសម្ភារមធ្យោបាយ ពាក់ព័ន្ធ  ត្រូវ បានឃាត់  និងរក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុក ជាបណ្ដោះអាសន្ន  ដេីម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ដោយ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *