អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំក្រុមការងារចុះធ្វើទស្សនកិច្ច តាមតំបន់សក្តានុពលនានានៅខេត្តប៉ៃលិន ដើម្បីទាក់ទាញក្រុមហ៊ុនវិនិយោគចូលមកអភិវឌ្ឍឱ្យរីកចម្រើន

ខេត្តប៉ៃលិន ៖ អស់រយ:ពេល២ថ្ងៃពេញ គឺចាប់ពីថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២២ លោកឧក ញ៉ា បណ្ឌិត អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំក្រុមការងារ ចុះធ្វើទស្សនកិច្ច នៅតាមតំបន់មានសក្កានុពល ដូចជាតំបន់ច្រកទ្វារអន្តរជាតិព្រំ ជាប់នឹងដែនកម្ពុជា ថៃ តំបន់ផែស្ងួតលោក ឧកញ៉ា ឡោ ស៊ុនជាង តំបន់ផ្ទៃដីកសិកម្ម និងតំបន់រមណីយដ្ឋាននានា ក្នុងខេត្តប៉ៃលិន ដើម្បីងាយស្រួលក្នុងការទាក់ទាញក្រុមហ៊ុនវិនិយោគបរទេស និងអ្នកមានធនធានខ្មែរ ឱ្យចូលមកអភិវឌ្ឍនៅក្នុងទឹកដីត្បូងពេជ្រខេត្តប៉ៃលិននេះ។

ក្រោយពេលបញ្ចប់ដំណើរការទស្សនកិច្ចរយ:ពេល២ថ្ងៃពេញនេះ លោក ឧកញ៉ា បណ្ឌិត  ហ៊ុយ ភាវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានរៀបរាប់ទាំងក្តីសប្បាយរីករាយឱ្យដឹងថា ៖ ក្នុងដំណើរទ ស្សនកិច្ចនេះ ក្រុមការងារបានសង្កេតឃើញពីសក្កានុពលខេត្តប៉ៃលិន មានជាច្រើនគួរឱ្យចង់ចូលមកប ណ្តាក់ទុនរកស៊ី ជាពិសេសវិស័យរមណីយដ្ឋាន ដូចជា រមណីយដ្ឋានចំការខ្នុរ រមណីយដ្ឋានម្លប់សាវម៉ាវ ជាពិសេស គឺរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ មានទេសភាពស្រស់បំព្រង មានផ្លូវចាក់បេតុងយ៉ាងល្អ ងាយស្រួលក្នុងការបើកបរម៉ូតូ រថយន្តចូលទៅ លេងកម្សាន្ត។ លោកឧកញ៉ាបន្តទៀតថា  មិន ត្រឹមតែរមណីយដ្ឋានប៉ុណ្ណោះទេ សូម្បីតែផ្លូវថ្នល់ក៏មានការរីកចម្រើនល្អប្លែកមែនទែន ដូច្នេះនៅក្នុងខេត្ត ប៉ៃលិននាពេលអនាគតអាចនឹងមានការរីកចម្រើនខ្លាំង បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរឱ្យចូលមកលេងកម្សាន្តកាន់តែច្រើនកុះករ។ លោកបញ្ជាក់ថា ចំពោះទស្សនកិច្ចនេះ មាន បំណងមកធ្វើការវិនិយោគ បណ្តាក់ទុនរកស៊ីនៅក្នុងខេត្តប៉ៃលិន នាពេលខាងមុខ ខណ:ដែលមានលោកឧកញ៉ា ក៏ដូចជាលោកជំទាវមួយចំនួន បានយកថវិកាជាច្រើនលានដុល្លារ ចូលមកបណ្តាក់ទុនក្នុងទឹកដីខេត្តប៉ៃលិនរួចរាល់ហើយដែរ ផ្នែកវិស័យអចលនទ្រព្យ។

ចំណែកលោកជំទាវឧកញ៉ា លី អ៊ុអេង បានរៀបរាប់ឱ្យដឹងថា ៖ រហូតមកដល់ពេលនេះ លោកជំ ទាវ បានចុះទុននៅលើទឹកដីខេត្តប៉ៃលិន អស់ចំនួន៥លានដុល្លារមកហើយ ដោយវិនិយោគទៅលើវិស័យអចលនទ្រព្យ ទិញចម្ការមៀនប៉ៃលិន ហៅតាង៉ែន និងទិញចម្ការម្រេច ព្រោះសង្កេតឃើញទឹកដីខេត្តប៉ៃលិន ដ៏តូចមួយនេះ មានសក្កានុពលផ្នែកដំណាំដាំដុះ ផ្នែកទេសចរណ៍ ជាពិសេសជាទឹកដីត្បូងពេជ្រតែម្តង។ លោកជំទាវបន្តទៀតថា ទោះបីជាពេលនេះ ខេត្តប៉ៃលិនមិនទាន់មានការរីកចម្រើន តែនៅថ្ងៃខាងមុខនឹងមានការរីកចម្រើនខ្លាំង បន្ទាប់ពីខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តកោះកុងជាដើម។

លោកជំទាវ ក៏សូមថ្លែងអំណរគុណចំពោះលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលបើកឱកាសឱ្យលោកជំទាវ និងក្រុមការងារ បានចូលមកវិនិយោគនៅក្នុងខេត្តប៉ៃលិន។

ចំណែកលោក ហែម រិទ្ធី អភិបាលរងខេត្តប៉ៃលិន តំណាងឱ្យលោកជំទាវ បាន ស្រីមុំ អភិបាល ខេត្តប៉ៃលិន ក៏បានដឹកនាំក្រុមការងារសភាពាណិជ្ជកម្មកម្ពុជា ចុះពិនិត្យមើលច្រកព្រំដែនកម្ពុជាថៃ ពិនិត្យមើលផែស្ងួត ពិនិត្យមើលក្រុមហ៊ុនផលិតចំណីសត្វ ទស្សនាតាមរមណីយដ្ឋាននានានៅក្នុងខេត្ត។ លោក ហែម រិទ្ធី អភិបាលរងខេត្តក្នុងនាមលោកជំទាវ ក៏សូមស្វាគមន៍ដល់លោកឧកញ៉ា និងលោកជំទាវ ដែលបាននាំគ្នាមកទស្សនកិច្ច ក៏ដូចជាវិនិយោគទុននៅក្នុងទឹកដីខេត្តប៉ៃលិន ដើម្បីចូលរួមចំណែកកសាងខេត្តមួយនេះ ឱ្យមានការរីកចម្រើនជឿនលឿនទៅថ្ងៃខាងមុខ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *