ថយត្រាក់ទ័ររុញដីមិនប្រយ័ត្នធ្លាក់ចូលរណ្ដៅដីជាង៤ម៉ែត្រសង្កត់ស្លាប់នៅស្រុករំដួល

ខេត្តស្វាយរៀងះបុរសម្នាក់ថយត្រាក់ទ័ររុញដីមិនប្រយ័ត្នធ្លាក់ត្រាក់ទ័រចូលទៅក្នុងរណ្តៅដីជាង៤ម៉ែត្រសង្កត់ពីលើស្លាប់ភ្លាមៗនៅនិងកន្លែង។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៧ខែមិនាឆ្នាំ២០២២ នៅត្រង់ចំណុចរណ្តៅដីក្នុងវាលស្រែស្ថិតក្នុងភូមិ បាក្រុង ឃុំ ស្វាយចេក ស្រុក រំដួល ខេត្ត ស្វាយរៀង។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖អ្នកបើកត្រាក់ទ័ររងគ្រោះមានឈ្មោះ ភិន ឃ្នី ភេទ ប្រុស  អាយុ៣៦ឆ្នាំ មុខរបរបើកត្រាក់ទ័រ រស់នៅភូមិ ត្រពាំងផ្អាវ ឃុំ ពងទឹក ស្រុក រំដួល ខេត្តស្វាយរៀង បានបើកត្រាក់ទ័រទៅកន្លែងជីកដីត្រង់ចំណុចខាងល រួចក៏បានបើកជ្រុលធ្លាក់ទៅក្នុងរណ្តៅដីជុំរៅប្រហែល៣.៥០ម៉ែត្របណ្តាលឲ្យក្រឡាប់សង្កត់ស្លាប់ភ្លាមៗតែម្តង។

ក្រោយពីកើតហេតុភ្លាមកម្លាំងបច្ចេកទេសបានសហការជាមួយគ្រូពេទ្យសាមគ្គីរំដួលចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកសព។

ក្រោយពិនិត្យធ្វើកោសល្យវិច្ច័យរួច លោកគ្រូពេទ្យសន្និដ្ឋានថាសាកសពពិតជាស្លាប់ដោយសារថយត្រាក់ទ័រសង្កត់ប្រាកដមែន។

មូលហេតុ.បើកបរខ្វះការប្រុងប្រយ័ត្នធ្លាក់រណ្តៅសង្កត់ស្លាប់ដោយខ្លួនឯង។

បច្ចុប្បន្ន.សាកសពត្រូវបានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *