ចោរចូលឆក់ក្របូបលុយ ទាំងព្រឹកក្នុងផ្ទះ ត្រូវបានពលរដ្ឋ ភូមិកំពង់ធំ ក្របួចជាប់.យកអោយសមត្ថកិច្ច

(កំពង់ធំ)នៅវេលាម៉ោងប្រហែល៧ៈ៣០នាទីព្រឹកថ្ងៃទី១៥ មិនា ឆ្នាំ២០២២ ចោរធ្វើសកម្មភាពជិះម៉ូតូ ឆក់បានក្របូបលុយ រួចជិះគេចខ្លួនតែ ជនរងគ្រោះរត់ដេញតាមក្រោយ  ស្រែកចោរៗៗ..ជនសង្ស័យ ត្រូវគេស្ទាក់ចាប់បាននៅផ្លូវ មាត់ហាវចម្ងាយពីកន្លែងកើតហេតុ ២០០ម៉ែត្រ  ហេីយ ប្រជាពលរដ្ឋចាប់បានប្រគល់ ជូនសមត្ថកិច្ច នគរបាលក្រុងស្ទឹងសែន ។

នៅកន្លែងកើតហេតុ គេឃើញម៉ូតូជនសង្ស័យចំនួន១គ្រឿង និងមានសំលៀកបំពាត់មួយកំភ្លេទៀត ទំនងទុកផ្លាស់ប្តូរក្រោយធ្វើសកម្មភាពលួចឆក់ ព្រមទាំងថវិកាមួយចំនួន។

សមត្ថកិច្ចបន្តថា.ជនសង្ស័យ ឈ្មោះ  អែត  សុវណ្ណ  ភេទ ប្រុស អាយុ ៣០ឆ្នំា  មុខរបរ កម្មករ  នៅភូមិក្រាំងត្រោកឃុំកក់  ស្រុក បសែត  ខេត្ត កំពង់ ស្ពឺ ។

លោកវរសេនីយ៍ត្រី អៀន សុខអី នគរបាលក្រុងស្ទឹងសែន បានបញ្ជាក់ថា ជនសង្ស័យ កំពុងសួរនាំ និង ក៍សាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *