មនុស្សចំនួន៤នាក់បានរងរបួសធ្ងន់ដោយសាររថយន្តបុកគ្នាហើយខ្ទាតទៅសង្កត់អ្នកជិះម៉ូតូ២គ្រឿងផ្សេងទៀត

ខេត្តស្វាយរៀងៈ មនុស្សចំនួន៤នាក់បានរងរបួសធ្ងន់នៅក្នុងករណីគ្រោះថ្នាកចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយរវាងរថយន្តដឹកកុងតឺន័រនិងរថយន្តដឹកឡាំងក្រដាសក្នុងទិសដៅផ្ទុយគ្នាហើយក្រោយពីបង្កគ្រោះថ្នាក់នោះរថយន្តដឹកឡាំងក្រដាសបានខ្ទាតប៉ើងថយក្រោយក្រឡាប់សង្កត់ពីលើម៉ូតូអ្នកដំណើរដែលកំពុងធ្វើដំណើរពីខាងក្រោយតែម្តង។ ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង  ១៤និង ៤៤នាទីរសៀល ថ្ងៃទី១០ ខែ មីនា ឆ្នាំ ២០២២ លើផ្លូវជាតិលេខ១ ចំណុចភូមិថ្នល់កែង ឃុំកណ្ដៀងរាយ ស្រុកស្វាយទាបខេត្តស្វាយរៀង។តាមព័ត៌មានជាបឋមពីសមត្ថកិច្ចបានឲ្យដឹងថាៈគ្រោះថ្នាក់ចរាចរណ៍ខាងលើគឺរវាងរថយន្តកុងតឺន័រ និងរថយន្តហ៊ីយ៉ាន់ដាយ ហើយខ្ទាតត្រូវ ម៉ូតូចំនួន ២ គ្រឿង បណ្ដាលអោយមនុស្សរងរបួសធ្ងន់សរុបចំនួន ០៤ នាក់ ប្រុស (អ្នកបើកបររថយន្ត ២នាក់ និងអ្នកបើកបរម៉ូតូ ០២ នាក់)។  បច្ចុប្បន្ន បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរួចហើយ។មូលហេតុ: រថយន្តហ៊ីយ៉ាន់ដាយវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *