ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា នាំយកថវិការបេឡាមរណៈសង្រ្គោះជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជននិងសួរសុខទុក្ខអ្នកជំងឺចំនួន៣រូប នៅមន្ទីរពេទ្យបង្អែក១៦មករាខេត្ដព្រះវិហារ

ព្រះវិហារៈ នាល្ងាចថ្ងៃទី ១០ ខែ មីនា ឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តព្រះវិហារ បានអញ្ជើញ ចុះនាំយកថវិកាបេឡាមរណៈសង្រ្គោះចំនួ ន ៤,០០០,០០០៛ ផ្ដល់ជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជនដែលមានឈ្មោះ  ជុំ រុំ ភេទប្រុស អាយុ៥២ឆ្នាំ មុខសញ្ញាជនពិការ ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ត្រូវបានទទួលមរណះភាពដោយឬោគាពាធ នៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២២ នៅភូមិចំការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

បន្ទាប់មក ឯកឧត្តម ប្រធាន បានបន្តអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺចំនួន៣រូប នៅមន្ទីរពេទ្យបង្អែក១៦មករាខេត្ដព្រះវិហារ ១.លោក សោម អៀងលី (ជនពិការ)ជាសមាជិកអតីតយុទ្ធ ដែលកំពុងសម្រាកព្យាបាលជំងឺ ទទួលបានថវិការ ៣៥០,០០០រៀល សម្ភារៈ ១.ទឹកសុទ្ធ២កេស ២.ទឹកផ្លែឈើ១កេស ៣.ទឹកដោះគោឆៅ ២ឡូ ៤.ត្រីងៀត១គីឡូ

២.លោកនាយចំណង់ ហោ សារុំ នាយទាហាន វរសេនាតូចលេខ១ ដែលជួបគ្រោះថ្នាក់ចរាចរណ៍(បាក់ជើង) ទទួលបានថវិការចំនួន ២០០,០០០រៀល សម្ភារៈ ១.ទឹកសុទ្ធ២កេស ២.ទឹកផ្លែឈើ១កេស ៣.ទឹកដោះគោឆៅ ២ឡូ រួមនឹងថវិការលោកមេបញ្ជាការវរសេនាតូចលេខ១ ចំនួន ១០០,០០០រៀល  ៣.គ្រួសារលោក សែម ផិត អតីតយុទ្ធជន នៅស្រុកគូលេន ទទួលបានថវិការចំនួន ៣០០,០០០រៀលផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *