បើកម៉ូតូបុកគោ ខ្ទៀតចូលរថយន្តធំបណ្ដាលឱ្យរូបរបួសធ្ងន់និងស្រាលចំនួន ៣ នាក់

កំពង់ធំ៖យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន ៣ នាក់រងរបួសធ្ងន់ និងស្រាល ក្នុងករណីបើកម៉ូតូបុកសត្វគោដែលផ្លូវបណ្ដាលឱ្យទៀតចូលក្រោមឡាន។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងកាលពី.រសៀល នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ ៦២ ចន្លោះគីឡូម៉ែត្រ ១-២ ស្ថិតក្នុងភូមិ ត្រពាំងចំបក់ ឃុំត្រពាំងឫស្សី  ស្រុកកំពង់ស្វាយ  ខេត្តកំពង់ធំ។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរថយន្តនិងម៉ូតូបើកបរក្នុងទិសដៅច្រាសទិសគ្នាពីជើងទៅត្បូង ។

ខណៈនោះភាគី ម៉ូតូដែលបើកបរក្នុងទិសដៅពីជើងទៅត្បូង បុកសត្វគោដើរឆ្លងផ្លូវពីកើតទៅលិច.មួយ រំពេចនោះមនុស្សដែលជិះម៉ូតូបានរេចង្កូតចូលក្នុងរថយន្តម៉ាក់វេអងដែលបើកបរ ច្រាសទិសគ្នាតែម្តង។

ប្រភពពីសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវៀងរថយន្តវេអង ជាមួយនឹងម៉ូតូនេះបណ្ដាលឱ្យមានមនុស្សរបួសធ្ងន់ចំនួន ២ នាក់ និង របួសស្រាល១នាក់ ។

ក្នុងនោះវត្ថុតាងបង្កររួមមាន ១/មានរថយន្តម៉ាកវេអងពណ៌ខៀវពាក់ស្លាកលេខ  ត្បូងឃ្មុំ 3A-1151 សណ្ដោងរឺម៉កពណ៌សពាក់ស្លាកលេខ ត្បូងឃ្មុំ4A-0662 (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចពីកន្លែងកើតហេតុ)។២/ម៉ូតូម៉ាកឌ្រីមពណ៌ខ្មៅស្លាកលេខភ្នំពេញ 1CH-5671 អ្នកបើកបរឈ្មោះ ឆៃ ចាន់ណា  ភេទប្រុសអាយុ ១៧ ឆ្នាំ រស់នៅភូមិបន្ទាយស្ទោង  ឃុំបន្ទាយស្ទោង  ស្រុកស្ទោង  ខេត្តកំពង់ធំរបួសស្រាល។

/អ្នករួមដំណើរទី ១ឈ្មោះ ចំរើន គន្ធាភេទស្រីអាយុ ២១ ឆ្នាំ រស់នៅភូមិតេជោ ឃុំតេជោ  ស្រុកឈូក   ខេត្តកំពត  មុខរបរធ្វើស្រែរបួសធ្ងន់  បាក់ជើងខាងស្ដាំនិង ដៃខាងស្ដាំ។/ អ្នករួមដំណើរទី ២ ឈ្មោះ ផាត ភីន ភេទប្រុស អាយុ ២២ ឆ្នាំ  រស់នៅភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង របួសធ្ងន់ត្រូវចិញ្ចើមផ្នែកខាងស្ដាំនិងខ្នងផ្នែកខាងក្រោយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច បង្ករឡើងដោយម៉ូតូបើកបរខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យបុកសត្វគោហើយរ៉េចង្កូតទៅចូលឡានម៉ាកវេអងតែម្ដង។បច្ចុប្បន្នវត្ថុតាងរថយន្តម៉ាកវេអង និង ម៉ូតូយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកកំពង់ស្វាយ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *