កំពង់ធំ÷ កាលពីកន្លងទៅថ្មីៗនេះនៅភូមិសាលាពពេល ភូមិត្រពាំងក្រោល ភូមិសាលាវិស័យ ភូមិខ្វាន់ទៀង និងភូមិគគីរដែលដឹកនាំដោយលោក ជិន ហុីន មេឃុំសាលាវិស័យ និងគណៈកម្មការលទ្ធកម្មឃុំដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសទីចាត់ការ វិនិយោគសាលាខេត្ត មន្ត្រីការិយាល័យសាលាស្រុក គាំទ្ររដ្ឋបាលឃុំ និងគណៈកម្មការគ្រប់គ្រងថែទាំគម្រោងថ្នាក់ភូមិ។
នៅពេលចុះត្រួតពិនិត្យ និងវាយតម្លៃការដ្ឋានសាងសង់ផ្លូវក្រាលគ្រួសក្រហមនិងមូលនិធិឃុំ លោក ជិន ហ៊ីន មេឃុំសាលាវិស័យបានបង្ហាញពី គម្រោងនេះស្ថាបនាសាងសងដោយក្រុមហ៊ុន រឿង ណាក់ ថវិកាឆ្នាំ២០២០ ចំណាយថវិកាអស់ចំនួន=១៥១លានរៀលដែលមានប្រវែង=៩៣០០ម៉ែត្រ និងលូ១កន្លែង។ ចំពោះថវិកាឆ្នាំ២០២១សាងសងដោយ ក្រុមហ៊ុន លី លឹមជៀវឲចំណាយថវិកាអស់ចំនួន=១៥០លានរៀនមានប្រវែង=៣០០០ម៉ែត្រសរុបប្រវែងផ្លូវទាំង២គម្រោង ប្រវែង=១២៣០០ម៉ែត្រដែលមានទំហំខ្នងលើ ៥ម៉ែត្រចំណាយទឹកប្រាក់អស់= ៣០២.០២០.០០០រៀល។
លោកមេឃុំក៏បានបន្តទៀតថា គម្រោងនេះបានសាងសង់ក្នុងទីប្រជុំជនជាការកែលម្អនិងជាប្រយោជន៍សម្រាប់អោយការធ្វើដំណើរ ពិសេសសិស្សសាលានិងការដឹកដំណាំកសិផលនានា ដែលជាចំណងដៃថ្មីបន្ថែមទៀតពី រដ្ឋបាលឃុំសាលាវិស័យលើចំណងដៃ ជាច្រើនដែលបានស្ថាបនាសាងសង់។
ជាចុងក្រោយលោកមេឃុំក៏បានថ្លែងអំណរគុណដល់ម្ចាស់គម្រោងសាច់ប្រាក់ពលកម្មគាំទ្រដោយមន្ទីរក្រសួងអភិវឌ្ឍន៍ជនបទ និងហិរញ្ញវត្ថុជាគម្រោងរាជរដ្ឋាភិបាលកម្ពុជាជូនបងប្អូនប្រជាពលរដ្ឋគ្រប់ភូមិទាំងអស់មានផ្លូវខ្វាត់ខ្វែងសម្រាប់មធ្យោបាយធ្វើដំណើរលឿន ងាយស្រួលនិងការពង្រីកលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំសាលាវិស័យទំាងមូល។