ព្រះវិហារៈ ក្នុងឆ្នាំ២០២១-២០២២ នេះ ប្រជាសហគមន៏កសិកម្ម រំដួលម្លូព្រៃជាយដែន ដោយបានលក់ស្រូវនិងដំឡូងមីតាមរយៈការអនុវត្តកសិកម្មតាមកិច្ចសន្យា ទទួលបានតម្លៃល្អ
នៅថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២២ សហគមន៏កសិកម្មរំដួលម្លូព្រៃជាយដែន បានរៀបចំមហាសន្និបាតបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ២០២១ និងទឹសដៅផែនការឆ្នាំ២០២២ ព្រមទាំងបានរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហគមន៍កសិកម្មអាណត្តិថ្មីផងដែរ៕
សហគមន៏កសិកម្ម មានសមាជិកសរុប ២៦២ នាក់ (ស្រី១៥៤)មកពីភូមិចំនួន០៣មាន ភូមិក្តុរ ភូមិម្លូព្រៃ ភូមិពោធិទាប នៃឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។
ក្នុងឆ្នាំ២០២១កន្លងមកនេះ សហគមន៏មានមុខរបរសំខាន់ដូចជា
1).ចុះកិច្ចសន្យាទិញ-លក់ស្រូវសរីរាង្គជាមួយក្រុមហ៊ុន AMRU Rice
2).ចុះកិច្ចសន្យាទិញ-លក់ដំឡូងមីសរីរាង្គជាមួយក្រុមហ៊ុនសាជីវកម្មកម្ពុជា CACC.
3).ផ្តល់ឥណទានសាច់ប្រាក់ដល់សមាជិកសហគមន៏
4).លក់ធាតុចូលកសិកម្ម ។
មហាសន្និបាតនេះមានអ្នកចូលរួម សរុបចំនួន ១៧៨នាក់ មានដូចជា មន្រ្តីមន្ទីរកសិកម្ម អាជ្ញាធរភូមិ/ឃុំ អង្កការទស្សនៈពិភពលោក (WVC) អង្កការអភិវឌ្ឍន៏និងភាពជាដៃគូក្នុងសកម្មភាព(DPA) សហភាពសហគមន៏កសិកម្ម រួមជាមួយក្រុមប្រឹក្សានិងសមាជិកសហគមន៏យ៉ាងច្រើនកុះករផងដែរ៕