កំពង់ធំជាប់លំដាប់ថ្នាក់លេខ៥ ក្នុងវិស័យកសិកម្ម ទូទាំងប្រទេសកម្ពុជា កំពុងតែប្រើប្រាស់បច្ចេកទេសទំនើប

កំពង់ធំ ៖ លោកប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាណ និងនេសាទខេត្តកំពង់ធំបានថ្លែងថា បច្ចុប្បន្នប្រទេសជាតិយើងមានការរីកចំរើនគ្រប់វិស័យ ហើយអ្វីដែលពិសេសនោះខេត្តកំពង់ធំទទួលបានចំណាត់ថ្នាក់លេខ៥ ទូទាំងប្រទេសកម្ពុជាទៅលើផ្នែកកសិកម្មស្រូវ ។ ការថ្លែងនេះនាឱកាសចុះអនុស្សរណៈនៃយោគយល់គ្នា រវាងក្រុមហ៊ុន ប្រូហ្វីត លីងឃើរ(ខេមបូឌា) និងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ អញ្ជើញចូលរូម លោកប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មបានបន្តថា ខេត្តកំពង់ធំបានបន្តថា វិស័យកសិកម្មក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃនេះមានការរីកចំរើន ខុសពីមុនប្រជាកសិករយើងធ្វើស្រែសំរាប់តែលក់ដូរតាមទីផ្សារខ្នាតតូច ឬខ្លួនឯងប៉ុណ្ណោះ តែបច្ចុប្បន្ននេះប្រជាកសិករយើងធ្វើស្រែសំរាប់ធ្វើពាណ្ជិកម្មនាំចេញ និងក្នុងប្រទេស ហើយបច្ចុប្បន្ននេះវិស័យកម្មគឺទាមទារនូវបច្ចេកទេសទំនើបទើបវាទាន់សភាព ។ ហើយរដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរការធ្វើកសិកម្មបែបទំនើប បើកសិកម្មទំនើប ក៏ត្រូវការបច្ចេកទេសនិងសំភារៈទំនើបដែរ។

ថ្លែងនៅក្នុងកម្មវិធីនេះលោកឧកញ៉ា ហង់ សុគន្ធប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA) បានថ្លែងថា បច្ចុប្បន្ននេះសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA) បានគ្រប់គ្រងសហគមន៍ចំនួន ១២១៧សហគមន ទូទាំងប្រទេសកម្ពុជា និងសហជីពចំនួន១៥ យើងបានសិក្សាពីបញ្ហាដ្រូននេះ នឹងប្រើពេលយូរអង្វែងជាមួយគ្នាដើម្បីស្វែងរកការផ្លាស់ប្តូរគោល លទ្ធផលផលិត តាមបែបប្រពៃណីឲ្យប្រែក្លាយទៅជាទំនើបកម្មឲ្យទាន់ប្រទេសជិតខាងដែលកំពុងតែអភិវឌ្ឍវិស័យកសិកម្ម ។

វិស័យកសិកម្មកំពុងតែរីកចម្រើនជឿនលឿនបន្តទៀតលោក ខូវ គឹមសាន អគ្គនាយកក្រុមហ៊ុនប្រូហ្វីត លីងឃើរ(ខេមបូឌា) បានប្រាប់ថា ដើម្បីដោះស្រាយជូនប្រជាកសិករ ដោយផ្ដោតសំខាន់លើការផ្គត់ផ្គង់សេវាកម្មកសិកម្ម ដ្រូន (DJI) កសិកម្មបែបទំនើបនេះ និងដើម្បីកែប្រែ ផលវិបាក នៃការប្រើប្រាស់ នូវទម្លាប់បែបចាស់ ដែលប្រជាកសិករធ្លាប់អនុវត្តកន្លងមក ការប្រើប្រាស់ ឧបករណ៍ដើរបាញ់ថ្នាំ បាញ់សត្វល្អិត ដល់ដៃ និងឧបករណ៍ផ្សេងផ្សេងទៀត ដោយខ្វះការប្រុងប្រយ័ត្ន នៅមានការធ្វេសប្រហែសប៉ះពាល់ដល់សុខភាព។ ដ្រូនកសិកម្ម(DJI) ចូលរួមចំណែក ក្នុងការអភិវឌ្ឍ វិស័យកសិកម្មនៅកម្ពុជាអោយកាន់តែខ្លាំងខ្លា ហើយដ្រូនកសិកម្មនេះមានបង្កលក្ខណៈងាយស្រូលខ្លាំងចំពោះផ្នែកវិស័យកម្មក្នុងប្រទេសយើង ក្នុងការប្រើប្រាស់ដ្រូនកសិកម្មនេះ វាចំណេញពេលវេលាចំណាយតិច ។

សូមបញ្ជាក់ថា ខេត្តកំពង់ធំនាពេលបច្ចុប្បន្ននេះផ្ទៃដីកសិកម្មមានចំនួន ៣៣០ពាន់ហិតា (ស្រូវស្សា និងស្រូវប្រាំង) (ជាប់លំដាប់ថ្នាំលេខ ៥ទូទាំងប្រទេស) ចំការស្វាយចាន់ទីមាន ផ្ទៃដីសរុប ១១៥ពាន់ហិតា (ជាប់លំដាប់ថ្នាំលេខ ១ទូទាំងប្រទេស) ចំការកៅស៊ូ មានផ្ទៃដីសរុប ១២ម៉ឺនហិតា ផ្ទៃដីដំឡូងមី និងស្វាយកែវរមៀត មានផ្ទៃធំដែរ ហើយពីខាងផ្លូវជាតិលេខ ៦(ខាងក្រោម) ផ្នែកដំណាំស្រូវ ផ្នែកខាងលើនេគឺ អោយអំណោយផលផ្នែក ដំណាំកសិឧស្សាហកម្ម។

You might like

Leave a Reply

Your email address will not be published. Required fields are marked *