ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងកងរាជអាវុធចាប់ខ្លួន ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត់ និងធ្វើឲ្យខូចខាតដោយចេតនា

បន្ទាយមានជ័យ៖ ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណឃាត់ខ្លួន និងបញ្ជូនបន្តទៅកាន់ជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត និងធ្វើឲ្យខូចខាតដោយចេតនា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបក្ខពួក៤នាក់ទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវតាមឃាត់ខ្លួនបន្ត។

ជនសង្ស័យទាំង២នាក់ ១.ឈ្មោះ ហេង ចំណាន ហៅកូកា ភេទប្រុស អាយុ១៨ឆ្នាំ និង២.ឈ្មោះ តាំង គីមឡេង ភេទប្រុស អាយុ១៦ឆ្នាំ និងបក្ខពួកចំនួន០៤នាក់ទៀតដែលមានឈ្មោះថា ក្រុមអាការ៉ែមកី ហើយក្រុមនេះតែងតែបង្កអសន្តិសុខយ៉ាងសកម្មក្នុងក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឲ្យដឹងថា នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចផ្លូវចូលវិទ្យាល័យអូរអំបិល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រុមជនសង្ស័យបាននាំគ្នាធ្វើសកម្មភាពជិ:ម៉ូតូចំនួន០២គ្រឿង កាន់កាំបិត០១ដើម ដេញកាប់ទៅលើជនរងគ្រោះឈ្មោះ ធៀង ថានុន ភេទប្រុស អាយុ១៨ឆ្នាំ បណ្ដាលឲ្យរងរបួសដៃខាងស្ដាំយ៉ាងធ្ងន់់ធ្ងរ និងបក្សពួកម្នាក់ទៀតឈ្មោះ ឌៀប ពៅហេង ភេទប្រុស អាយុ១៧ឆ្នាំផងដែរ។

ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវ រហូតឈានដល់់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ខាងលើនៅកន្លែងផ្សេងៗពីគ្នា ព្រមទាំងដកហូតកាំបិត០១ដើមនៅវេលាម៉ោង១២និង៥៣នាទី ថ្ងៃទី២៦ ខែកុម្ភ: ឆ្មាំ២០២២ ចំណែកបក្សពួក០៤នាក់ទៀតបានរត់គេចខ្លួនអស់ ហើយកម្លាំងកំពុងស្រាវជ្រាវតាមឃាត់ខ្លួនបន្ត៕(សៅនៅ)

You might like

Leave a Reply

Your email address will not be published. Required fields are marked *