លោកជំទាវ ឃួន ឃុនឌី ប្រគល់រង្វាន់ដល់សិស្សជាប់និទ្ទេស A និង B នៅស្រុកកំពង់ស្វាយ

កំពង់ធំ៖លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភានិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានជួបសំណេះសំណាលជាមួយសិស្សជាប់និទ្ទេស A និង B នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ.កាលពីរសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២ នៅសាលាស្រុកំពង់ស្វាយ ។

ពិធីនេះមានការអញ្ជើញចូលរួមពី លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត អភិបាលស្រុក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង៦០ នាក់ ។

លោកជំទាវ ឃួន ឃុនឌី មានប្រសាសន៍ទៅកាន់ប្អូនៗក្មួយៗ មាតាបិតា និងអាណាព្យាបាលបានសាទរចំពោះជោគជ័យក្នុងការខិតខំសិក្សានេះគឺជាកិត្តិយសដ៏ធំធេងសម្រាប់ខ្លួនឯងផ្ទាល់ក៏ដូចជាក្រុមគ្រួសារនិងជាកិត្តិយសរបស់អាជ្ញាធរនៅក្នុងមូលដ្ឋានផងដែរដែលប្អូនៗក្មួយៗបានខិតខំរៀនសូត្ររហូតប្រឡងជាប់ពិសេសរហូតទទួលបាននិទ្ទេស AនិងBផង នេះជាការជាការឆ្លងកាត់ការលំបាកជាច្រើន ជាពិសេសឧបសគ្គនៃការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ទូទាំង

ពិភពលោក ក៏ដូចជានៅកម្ពុជា។

ជាមួយគ្នានោះលោកជំទាវបានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ត្រូវខិតខំរៀនសូត្របន្តទៅមុខទៀតជាពិសេស ក្រេបជញ្ជក់យកចំណេះដឹងក្នុងអំឡុងពេលបន្តការសិក្សានៅថ្នាក់កម្រិតឧត្ដមដើម្បីក្លាយខ្លួនជាកូនល្អ យុវជនល្អ និងជាពលរដ្ឋល្អ ហើយយកចំណេះដឹងនិងសមត្ថភាពនោះចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិឲ្យកាន់តែរីកចំរើនទ្វេរឡើង។ ម៉្យាងទៀតការសិក្សាត្រូវផ្ដោតសំខាន់លើការស្រាវជ្រាវ ការសិក្សាត្រូវមានការតស៊ូ អ្វីដែលសំខាន់ត្រូវបង្កើនសមត្ថភាពរបស់ខ្លួនជារៀងរហូតជាពិសេសត្រូវបង្កើនការសិក្សាភាសាបរទេសឱ្យបានច្រើនគឺសិក្សាពេញមួយជីវិត។

ជាមួយគ្នានេះដែរលោកជំទាវបានបញ្ជាក់ថាបើគ្មានឥស្សរជនយុទ្ធជនបានតស៊ូរំដោះជាតិមាតិភូមិរហូតបានជោគជ័យ ហើយបានបន្តកសាងផង និងការពារផង ឈានដល់បានសន្តិភាពពេញលេញទេ និងគ្មានការអភិវឌ្ឍជាតិនោះឡើយ។ ម្យ៉ាងទៀតដោយសារគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានលះបង់គ្រប់បែបយ៉ាងទើបឈានដល់មានការរីកចម្រើនដល់សព្វថ្ងៃនេះ ។

ជាមួយគ្នានេះលោកជំទាវ ឃួន ឃុនឌី និងក្រុមការងារបានផ្តល់នូវកុំព្យូរទ័រយួរដៃសិស្សជាប់និទ្ទេស A ចំនួន២នាក់សិស្សជាប់និទ្ទេសBសារ៉ុង១ថវិកា២៥ម៉ឺនរៀលចំនួន១០នាក់និងលោកគ្រូអ្នកគ្រូ២៤នាក់ សារ៉ុង១ និងថវិកា២០ម៉ឺន ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *