ព្រះវិហារ៖ឯកឧត្តម មាស សុភា បានថ្លែងថា ប្រទេសយើងកំពុងស្ថិតក្នុងបរិបទ ជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីអូមីក្រុង ដែលជាជំងឺឆ្លងយ៉ាងឆាប់រហ័ស យើងត្រូវរស់ក្នុង របៀបតាមគន្លងថ្មី បើទោះបីបានចាក់វ៉ាក់សាំងការពាររួចរាល់ហើយក្តី ក៏កុំភ្លេចខ្លួន និងមានការ ធ្វេសប្រហែស ហើយត្រូវបន្តចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានា របស់ក្រសួងសុខា ភិបាល និងវិធានការការពារ ៣ការពារ ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីកាត់ ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ និងប្រទេសរបស់យើង។
ថ្លែងបែបនេះខណៈពេលដែល ឯកឧត្តម មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ អញ្ជើញជាអធិបតីភាពក្នុងពិធីសន្និបាតបូកសរុបសភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២១ និងលើកទិសដៅភារកិច្ចឆ្នាំ២០២២ របស់គណបក្សប្រជាជនកម្ពុជាខេត្តនាព្រឹកថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២២នេះ នៅសាលប្រជុំធំស្នាក់ការគណបក្សប្រជាជន កម្ពុជាខេត្តព្រះវិហារ។
ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានចុះមូលដ្ឋានខេត្ត និងជាអ្នកតំណាងរាស្ត្រ មណ្ឌលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងបានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកគណៈកម្មាធិការ គណបក្សថ្នាក់កណ្ដាល សមាជិកគណៈកម្មាធិការថ្នាក់ខេត្ត ក្រុង/ស្រុក ជាច្រើនរូប។
ឯកឧត្តម មាស សុភា បានថ្លែងកោតសរសើចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ គណបក្សគ្រប់លំដាប់ថ្នាក់ និងបានណែនាំឲ្យបន្តពង្រឹងអង្គការចាត់តាំងគណបក្ស ឲ្យកាន់តែល្អ ប្រសើ និង សុក្រិត ពង្រឹងរបៀបរបបធ្វើការងារ ពង្រឹងកិច្ចសហប្រតិបត្តការ ជាមួយ ក្រុមការងារ ប្រកបដោយភាពសាមគ្គី និងគោលការឯកភាពផ្ទៃក្នុង។ជម្រុញឲ្យមានការទំនាក់ទំនង និងការ កសាងសម្ថភាព បង្កើតទំនុកចិត្ត និងអប់រំលើកទឹកចិត្តប្រជាពលរដ្ឋឲ្យយល់ កាន់តែច្បាស់ពី គោលការណ៍ដឹកនាំរបស់គណបក្សប្រជាជន និងទិដ្ឋភាពអភិវឌ្ឍន៍នៃប្រទេសកម្ពុជាបច្ចុប្បន្ន រួមមានសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។
ថ្លែងក្នុងឱកាសនេះដែរ ឯកឧត្តម មាស សុភា ក៏បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើរ សាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចទាំងទ្វេរតែងគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។
នៅក្នុងកិច្ចប្រជុំនាពេលនេះ ឯកឧត្តម មាស សុភា ក៏បានធ្វើការផ្សព្វផ្សាយនូវខ្លឹមសារ នៃរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២១ និងទិសដៅអនុវត្ត បន្ត ឆ្នាំ២០២២ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ។ដោយបានក្រើន រំលឹកដល់អាជ្ញាធរ ត្រូវយកចិត្តទុកដាក់សហការផ្តោត ទៅលើកិច្ចការសំខាន់ៗ មួយចំនួនចំពោះ មុខផងដែរ៕