សៀមរាបៈ រដ្ឋបាលព្រៃឈើសហការជាមួយ កម្លាំងសមត្ថកិច្ចស្រុកស្វាយលើបានចុះកម្ទេចឡដុតធ្យូង ជាច្រើនកន្លែង នៅភូមិចាន់ហៀ ឃុំបឹងមាលា ស្រុកស្វាយលើ។
ការចុះកម្ទេចនេះ ក្រោមការចង្អុលបង្ហាញដោយលោក ម៉ុង ប៊ុនលឹម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប មន្ត្រីរដ្ឋបាលព្រៃឈើជាច្រើនរូបទៀត។ មន្ត្រីរដ្ឋបាលព្រៃឈើបានអះអាងថាប្រតិបត្តិការនេះ គឺចុះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពការសាងសង់ឡដុតធ្យូង និងរុះរើឡធ្យូង។ មន្ត្រីរដ្ឋបាលព្រៃឈើបានមិនចូលថា មុនដំណើរការអនុវត្តច្បាប់ ក្រុមការងារបានប្រជុំពិភាក្សា ដោយបានលើកយកពីបញ្ហាប្រឈម និងការងារអនុវត្តច្បាប់ស្តីពីព្រៃឈើ យកមកជជែកដោះស្រាយនៅក្នុងអង្គពិភាក្សារួមគ្នាដើម្បីរៀបចំយុទ្ឋសាស្រ្តអនុវត្តតាមនីតិវធី។ បើតាមតន្ត្រីហើយរដ្ឋបាលព្រៃឈើបានបញ្ជាក់ថា ក្រុមការងារបានសម្រេចដូចខាងក្រោម៖ ១.ចំពោះឡណាដែលកំពុងដុត និងឡដែលមិនទាន់ប្រមូលផល ក្រុមការងារបានសម្រេចធ្វើកិច្ចសន្យាទុកសុពលភាពរយ:ពេល៣០ថ្ងៃ ក្រោយពេលប្រមូលផលហើយឲ្យពួកគាត់រុះរើដោយខ្លួនឯង
២.ចំពោះឡដែលប្រមូលផលហើយនៅទំនេរ ក្រុមការងារ និងរុះរើផ្ទាល់នៅនិងកន្លែង។ ជាលទ្ធផលក្រុមការងារសម្រេចធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបាន៥៤ម្ចាស់ ដែលមានឡធ្យូងចំនួន៥៧ឡ និងបានរុះរើបំផ្លាញចោលបានចំនួន ២៨ឡ។ សូមជម្រាបថាសកម្មភាពឡធ្យូង ជាមុខរបរមួយបានបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ បើទោះបីជាមុខរបរនេះជាមុខរបរកសិករយ៉ាងណាក៏ដោយ។ ទោះជាយ៉ាងណា មន្ត្រីរដ្ឋបាលព្រៃឈើបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលប្រកបមុខរបរ ឡធ្យូង ត្រូវបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពបែបនេះ៕SKS