សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់.ប្រើឪបករណ៍ឆក់ត្រី ខុសច្បាប់

កំពង់ធំ÷នៅ រសៀលថ្ងៃម្សិលមិញនេះ លោក  វណ្ណសារីវុធ នាយសង្កាត់ជលផលសង្កាត់កំពង់ស្វាយ បានសហការជាមួយលោក ផន ផាត អធិការរងនគរបាលស្រុកកំពង់ស្វាយ បានចុះបង្ក្រាបករណីឆក់ត្រីនៅតំបន់(ស្រះត្រពាំងកកោះ) ស្ថិតនៅភូមិត្រពាំងប្រលិត ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ដោយប្រើឧបរណ៍ឆក់ខុសច្បាប់ ក្រោយទទួលបានការសហការជាមួយ កងកម្លាំងនគរបាលស្រុកកំពង់ស្វាយ។

និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានចុះទៅដល់កន្លែងប្រព្រឹត្តបទល្មើសផ្ទាល់ បានឃាត់ជនសង្ស័យបីនាក់រួមមានវត្ថុតាងឧបករណ៍ឆក់ ព្រមទាំងត្រី ហើយបាននាំជនសង្ស័យទាំង០៣នាក់មកសួរនាំនៅនគរបាលស្រុកកំពង់ស្វាយរួចរនិងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ជនសង្ស័យមានឈ្មោះដូចក្រោម: ១.ឈ្មោះ អេង អាន់ ភេទប្រុស អាយុ៤៤ឆ្នាំ ២.ឈ្មោះ ឡី រដ្ឋា ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរជាកសិករទាំងពីនាក់រស់នៅភូមិឃុំកើតហេតុខាងលើ ។ ៣.ឈ្មោះ អេង រិទ្ធ ភេទប្រុសអាយុ៤០ឆ្នាំ មុខរបរកសិករ រស់នៅភូមិគោកងួន ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

បន្ទាប់ពីសួរនាំពួកគេបានសារភាពខ្លួនពិតជាបាននាំគ្នាយកឧបករណ៍ម៉ូទ័រឆក់ទៅឆក់ត្រីនៅតំបន់(ស្រះត្រពាំងកកោះ) ស្ថិតនៅភូមិត្រពាំងប្រលិត ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំពិតមែន។ ជនសង្ស័យទាំង០៣នាក់ និងឧបករណ៍ឆក់ត្រីត្រូវបានប្រគល់ជូនជំនាញជលផលបំពេញនីតិវិធីតាមច្បាប់ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *