សាមណេ៤អង្គនិងកូនសេកម្នាក់មកផាវគ្រាប់បែកដាក់ក្នុងកំប៉ុងត្រីខកំប៉ុងរូបស្រី៣នាក់ដុតផ្ទុះរបួស៥អង្គនាក់ផ្អើលឈុលដល់ពលរដ្ឋនៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ មានករណីព្រះសង្ឃសាមណេ០៤អង្គនិងកូនសេកម្នាក់បានយកផាវ (ផាវគ្រាប់បែក)ដុតលេងដោយយកផាវជិត១០គ្រាប់ដាក់ក្នុងកំប៉ុងត្រីខកំប៉ុងរូបស្រី៣នាក់ហើយដាក់លើដីយកចានដែក(កាធុនមីញ៉ូម)គ្របពីលើរួចដុតស្រាប់តែឆេះផ្ទុះលាន់ដូចគ្រាប់បែក ខ្ទាតអំបែងចានដែកត្រូវរបួសធ្ងន់ស្រាលទាំង៥អង្គនាក់តែម្តង។ បើតាមសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោង០១និង០០រសៀលថ្ងៃទី២០កុម្ភៈ២០២២នៅវត្តព្រះទន្លេសង្កាត់សង្ឃ័រក្រុងស្វាយរៀង។

ប្រភពបន្តថាៈក្រោយពីមានផ្ទុះផាវរងរបួសមកសមត្ថកិច្ចក៏បានហៅរថយន្តសាមុយដឹកបញ្ជូនព្រះសង្ឃនិងកូនសេកទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះ។

សមត្ថកិច្ចបានបញ្ជាក់ថា នេះគឺជាផាវ មានទំហំប៉ុនមេជើង ដែលគេហៅថា(ផាវគ្រាប់បែក)មិនមែនគ្រាប់ បែកឬក៏រំសេវផ្ទុះទេ ជាប្រភេទផាវ ធំ មានកម្លាំងខ្លាំង ហើយព្រះសង្ឃសាមណេ ៤អង្គនិងកូនសេកម្នាក់ បានយកទៅដុតលេងក៏ប៉ុន្តែ មុននិងដុតគឺយកផាវដាក់ក្នុងកំប៉ុងត្រីខ បញ្ឈលើដី ជិត១០គ្រាប់ ហើយយក កាធុនមីញ៉ូម ទៅគ្របពីលើ ហើយនាំគ្នាឈពទ្ធ័ជំវិញរួចដុតផាវ បណ្តាលឲ្យឆេះផ្ទុះលាន់ដូចគ្រាប់បែក ខ្ទាតអំបែងកំប៉ុងត្រីខ កាធុន មីញ៉ូមត្រូវទាំង៥អង្គនាក់ ចំដៃជើង ដងខ្លួននិងផ្ទៃមុខ ឈាមស្រោចដីតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពុទ្ធបរិស័ទ នៅជិតវត្តនាំគ្នាមកមើលហើយរាយការណ៍ជូនសមត្ថកិច្ចហៅរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ។បច្ចុប្បន្នព្រះសង្ឃនិងកូនសេកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។  មហាជនបានលើកឡើងថា សមត្ថកិច្ចគួរស្រាវជ្រាវចាប់ដកហូតផាវពីអ្នកលក់ផាវនិងធ្វើការផាកពិន័យបញ្ឈប់ការលក់ផាវបន្តទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *