ផ្សព្វផ្សាយ ផ្ទៀងផ្ទាត់ផ្តល់សាច់ប្រាក់ជូនគ្រួសារកុមារងាយរងគ្រោះ និងស្រ្តីមេម៉ាយ

កំពង់ធំ÷ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២លោក មាស យៅ មេឃុំ.នៅឃុំផាន់ញេីម  និងលោកគ្រូ ឆេង ហួត បុគ្គលិកអង្កការទស្សនះពិភពលោក កាន់គម្រោងគៀងគរសហគមន៍ និងផែនការកុមារទំនុកបម្រុង បានប្រជុំផ្សព្វផ្សាយ និងផ្ទៀងផ្ទាត់ផ្តល់សាច់ប្រាក់ជូនគ្រួសារកុមារងាយរងគ្រោះ និងស្រ្តីមេម៉ាយចំនួន៤៩គ្រួសារ ស្ថិតនៅសាលាឃុំផាន់ញើម ឃុំផាន់ញើមស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

នៅក្នុងកិច្ចប្រជុំនេះផងដែរលោកគ្រូ ឆេង ហួត បុគ្គលិកអង្កការទស្សនះពិភពលោក ក៏បានលើកឡើងថា ថវិកាទាំងអស់នេះគឺបានមកពីអង្គការទស្សនៈពិភពលោកប្រចាំតំបន់ប្រាសាទបល្ល័ង្ក.ជួយគាំទ្រដល់គ្រួសារងាយរងគ្រោះដើម្បីយកទៅប្រើប្រាស់តាមលទ្ធភាពរៀងៗខ្លួន។ដោយមានការខិតខំប្រឹងប្រែង និងទំនាក់ទំនងជាមួយម្ចាស់ជំនួយនៅក្រៅប្រទេស ដើម្បីបានសម្ភារៈ ថវិកា សម្រាប់ផ្ដល់ជូនដល់គ្រួសារងាយរងគ្រោ ឱ្យពួកគាត់មានលទ្ធភាពក្នុងការឱ្យកូនមករៀន ជាពិសេសគឺជួយដោះស្រាយជីវភាពគាត់ផងដែរ។

ពិធីសំណេះសំណាលដ៏មានអត្ថន័យនិងខ្លឹមសារលោក មាស យៅ ក៏បានលើទឹកចិត្តដល់គ្រួសារងាយរងគ្រោះត្រូវទទួលថវិកាពីអង្គការទស្សនៈពិភពលោកនេះ ព្រមទាំងជំរុញបន្ថែមធ្វើយ៉ាងណាឱ្យកូនចៅរបស់ពួកគាត់បានចូលរៀនគ្រប់ៗគ្នា ដើម្បីកាត់បន្ថយនូវភាពក្រីក្រ គ្មានចំណាកស្រុក មិនទៅស៊ីឈ្នួលគេ។ លោកក៏បានបន្តទៀតថា ដើម្បីចូលរួមចំណែកក្នុងវិស័យកសិកម្ម ត្រូវតែខិតខំបំពេញការងារចិញ្ចឹមសត្វ និងដាំដំណាំបន្ថែមនៅតាមផ្ទះ អាចរកប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារបានមួយចំនួនធំ។ ដោយសង្កេតឃើញការលំបាករបស់បងប្អូនដែលរស់នៅក្នុងសហគមន៍មួយចំនួនដែលមានជីវភាពខ្វះខាត ហេតុនេះហើយបានជាអង្គការទស្សនៈពិភពលោកប្រចាំតំបន់ប្រាសាទបល្ល័ង្កពីរយកចិត្តទុកដាក់ ផ្ដល់សម្ភារៈ និងថវិកាជូនដល់គ្រួសារងាយរងគ្រោះដែលជួបបញ្ហាដោយជំងឺកូវីដ-១៩ដែលមករារាំងដល់បងប្អូននៅក្នុងសហគមន៍។

គួរបញ្ជាក់ផងដែរថាក្នុងមួយគ្រួសារទទួលថវិកាបាន (១៦០.០០០រៀល)ក្នុងរយះពេល០៣ខែ គាំទ្រដោយអង្កការទស្សនះពិភពលោកប្រចាំតំបន់ប្រាសាទបល្ល័ង្កពីរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *