គម្រោងអចលនទ្រព្យ លំនៅឋានសុភមង្គល កំពុងទាក់ទាញចំណាប់អារម្មណ៍ទាំងការរស់នៅដ៏ស៊ីវីល័យក៏ដូចជាជំរុញសេដ្ឋកិច្ចកាន់តែរីកចម្រើន

ខេត្តស្វាយរៀងៈ លោក សាំង ប៉ាញ វីរៈ នាយកគ្រប់គ្រងគម្រោងលំនៅឋានសុភមង្គលស្ថិតនៅក្នុងភូមិតាប៉ឃុំតាសួសស្រុកស្វាយជ្រំខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២២នេះបានឱ្យដឹងថាៈថ្ងៃនេះ ក្រុមការងារថ្នាក់ដឹកនាំលំនៅឋាន សុភមង្គល អចលនទ្រព្យ  ក្នុងខេត្តស្វាយរៀង ដែលដឹកនាំដោយលោកស្រី យិត ធារី ជាអគ្គនាយិកា និងសហការីបានអញ្ជើញប្រារព្ធធ្វើពិធីសែនក្រុងពាលី បុកគ្រឹះដើម្បីចាប់ដំណើរការសាងសង់លំនៅឋានសុភមង្គលកសាងឡើងនៅលើផ្ទៃដីជាង១ហិកតាដែលមានផ្ទះចំនួន១០០ល្វែងដើម្បីបំពេញចំណាប់អារម្មណ៍អតិថិជនដែលពេញនិយមក្នុងការរស់នៅដ៏សុីវិល័យក៏ដូចជាជួយជំរុញសេដ្ឋកិច្ចឲ្យកាន់តែមានការរីចំរើននាពេលបច្ចុប្បន្ននៅក្នុងភូមិសាស្ត្ររបស់ខេត្តស្វាយរៀង។

លោកនាយកគ្រប់គ្រងបានឲ្យដឹងទៀតថាៈ ឈ្មោះនៃគម្រោងលំនៅឋានសុភមង្គលផ្តើមចេញពីផ្នត់គំនិតមនោសញ្ចេតនារបស់មហាឧបាសិកា យិត ធារី និង ឧបាសក អ៊ំ  សុីវុទ្ធី ស្រលាញ់គ្រួសារ ស្រលាញ់អ្នករស់នៅជុំវិញខ្លួន ចង់ឲ្យអ្នកនៅជុំវិញខ្លួនទទួលបានសេចក្តីសុខ និងសុភមង្គលគ្រប់ក្រុមគ្រួសារ ផ្តល់ទំនុកចិត្តដល់អតិថិជនដែលបានជាវលំនៅឋានសុភមង្គលរស់នៅដោយមានសេចក្តីសុខ សុភមង្គលនិងការជឿជាក់រស់នៅបែបសុីវិល័យក្នុងយុគសម័យថ្មី ។

លោកបានបន្តឲ្យដឹងទៀតថាៈ នាពេលកន្លងមកមហាឧបាសិកា យិត ធារី និង ឧបាសក អ៊ំ  សុីវុទ្ធី បានចូលរួមជួយការងារសង្គមនិងសាសនា បាន កសាង កុដិ ព្រះពុទ្ធរូប សាលារៀន បណ្ណាល័យ  ជីកស្រះ ផ្លូវថ្នល់ ដាំដើមឈើប្រណិតៗតាមទីវត្តអារាម និងសាលារៀន បានចូលរួមកសាងវត្តអារាមជាច្រើនទៀតព្រមទាំងបានចែករំលែកបច្ច័យផ្ទាល់ខ្លួន ដល់លោកយាយ លោកតា បងប្អូនកូនក្មួយតាមដែលអាចធ្វើបានជាមហាឧបាសិកា ឧបាសក ដែលបានជួយឧបត្ថម្ភផ្នែកព្រះពុទ្ធសាសនានិងសង្គមមានចិត្តសប្បុរសចំពោះមហាជនទូទៅហើយមិនត្រឹមតែ ធ្វើការវិនិយោគ ទៅលើវិស័យអចនទ្រព្យប៉ុណ្ណោះទេ តែលោកទាំងពីរក៏បាន ចូលរួមនៅក្នុងការងារសង្គមជាច្រើនទៀត ដើម្បីចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរដែនដី បង្កើតបានជាតំបន់អាជីវកម្មផ្សេងៗ និងធ្វើឲ្យតំបន់ខាងលិចក្រុងស្វាយរៀង អោយក្លាយទៅជាតំបន់រស់នៅមួយ ដែលមានភាពអ៊ូអរ ស៊ីវីល័យ ទាក់ទាញនិងមានដី ផ្ទះ តម្លៃសមរម្យ។

លោកបានបន្ថែមទៀតថាៈក្នុងការអភិវឌ្ឍគម្រោងអចនទ្រព្យលំនៅឋានសុភមង្គលក៏មិនភ្លេចអំពីវប្បធម៌ អរិយធម៌ សាសនានោះដែរ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *