កងរាជអាវុធហត្ថខេត្តស្វាយរៀងបានបញ្ជូនជនសង្ស័យចំនួន០៧នាក់ ទៅតុលាការពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តស្វាយរៀង ៖ ថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន  កងរាជអាវុធហត្ថខេត្តស្វាយរៀង  បានបញ្ជូនជនសង្ស័យចំនួន  ០៧នាក់  ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក  ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖វេលាម៉ោង ០១ៈ៥០នាទី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ម៉ោង ១២ៈ២០នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុអហត្ថខេត្តស្វាយរៀង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត សហការជាមួយកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត  ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត   និងដឹកនាំសម្របសម្រួលដោយលោក ស៊ន មុន្នី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត  បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់  ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទាំង៧នាក់នោះទី១.មានឈ្មោះ ធឿន មិញយ៉ាន ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិបាវិត    កណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។២/ឈ្មោះ កែវ សុគន្ធី ភេទប្រុស អាយុ ២៦ ឆ្នាំជនជាតិខ្មែរ មុខរបរបុគ្គលិកម៉ាត រស់នៅភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។៣/ឈ្មោះជឿន ប៉ោសៀង ភេទប្រុស  អាយុ២៤ ឆ្នាំ ជនជាតិវៀតណាម ។ ៤/ឈ្មោះ លូ ថេតង ភេទប្រុស នៅចំណុចខាងមុខហាងម៉ាស្សាយីហោ សាគូរ៉ា ក្នុងបុរីសមសួន ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។៥.ឈ្មោះ ឡេ វាំងហ៊ីវ ភេទប្រុស អាយុ ៣៧ ឆ្នាំ នៅចំណុចមុខផ្សារអន្តរជាតិ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង  ។៦. ឈ្មោះ ង្វៀង វាំងថាន់ ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិវៀតណាម មុខរបររីសិបសណ្ឋាគារ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ៧.ឈ្មោះ រូត ទី ភេទប្រុស អាយុ ២៧ ឆ្នាំជនជាតិវៀតណាម នៅចំណុចកាស៊ីណូញ៉ូវើល ស្ថិតនៅភូមិបាវិត កណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង  ។សរុបវត្ថុតាងដែលបានចាប់យកទាំងអស់មាន៖១.ក្រាមពណ៌សថ្លាចំនួន ៦៦ កញ្ចប់ (ធំ ០១ កញ្ចប់) មានទម្ងន់ ១៨៩,៨៩ ក្រាម(គិតទាំងសំបកវេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ ១៧៧,១៣ ក្រាម ។២.ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន ៥១២ គ្រាប់មានទម្ងន់ ១៨២.៨៨ ក្រាម(គិតទាំងសំបកវេចខ្ចប់) ទម្ងន់ថ្នាំ សុទ្ធ ១៧៦,៨៥ ក្រាម ។៣.ថ្នាំគ្រាប់ពណ៌ត្រួយចេកចំនួន ៣២១ គ្រាប់ និងកន្លះគ្រាប់ មានទម្ងន់ ១២១,១៣ ក្រាម(គិតទាំងសំបក វេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ ១១៣,១៧ ក្រាម ។៤.ម្សៅម៉ត់ពណ៌សចំនួន ៤០ កញ្ចប់ (ធំ០១ កញ្ចប់)មានទម្ងន់ ១៧៨,៧៦ ក្រាម(គិតទាំងសំបកវេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ ១៦៦,៨៦ ក្រាម ។៥.ថ្នាំគ្រាប់ពណ៌ស្វាយចំនួន ០៩ គ្រាប់មានទម្ងន់ ៤,៩៧ ក្រាម(គិតទាំងសំបកវេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ ៣.២០ ក្រាម ។៦.ថ្នាំគ្រាប់ពណ៌ក្រហមចំនួន ១៣ គ្រាប់មានទម្ងន់ ៣,១០ ក្រាម(គិតទាំងសំបកវេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ ១,១៩ ក្រាម ។៧.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០៦ គ្រឿង ។៨.ម៉ូតូចំនួន ០៤ គ្រឿង។៩.ទូរសព្ទចំនួន ១០ គ្រឿង ។១០.ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀងដើម្បចាត់ការតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *