កំណាត់ផ្លូវជាតិ លេខ ២១ និងកំណាត់ផ្លូវលេខ២១០ ស្ថិតក្នុងក្រុងតាខ្មៅ ត្រូវបានបើកការ ដ្ឋាន ស្ថាបនាលូបេតុង និងដាក់រ៉ឺហ្គា

កណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានចូលរួ មជាអធិបតីក្នុងពិធី បើកការ ដ្ឋាន ស្ថាបនាប្រព័ន្ធលូបេតុង  និង រ៉ឺហ្គា លើកំណាត់ ផ្លូវជាតិ លេខ ២១ និងកំណាត់ផ្លូវលេខ២១០ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល   ។

មានប្រសាសន៍ក្នុងពិធីនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌបានថ្លែងថា៖ ថ្ងៃ នេះ  មិន មែន  ជា លើក ទី ១  ទេ ដែល   ក្រុងតាខ្មៅមាន ការ អភិវឌ្ឍ    ប្រទេស  ជាតិមានការរីកចំរើនក្រោម  ការ ដឹក នាំ  របស់ សម្តេច តេជោ  ហ៊ុន សែន គឺមិន ប្រកាន់  ជាតិ សាសន៍   ឬសាសនា  ឡើយ  គឺ រស់   នៅក្រោម ដំបូល  តែ  មួយ    ហេតុ  នេះ  បាន ជា គ្រប់  ជាតិ សាសន៍  និង សាសនា   ទាំង អស់  រស់នៅ ជាមួយ  គ្នា យ៉ាង  សុខ ដុម រមនា។ហើយសមិទ្ធ ផល   ដែល កើ ត ឡើង  នៅក្នុង   សម័យ តេជោ  រួមមានហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ  ស្ពាន   លូបង្ហូរ ទឹក  សំណង់ សាធារណៈផ្សេង ៗទៀត មានការរី ក លូត លាស់ ឡើង   ដោយ សារ ការខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទើបធ្វើអោយប្រទេស ជាតិ មានការ រីក ចំរើន រហូត មក ដល់ សព្វ ថ្ងៃ។ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា ប៊ុន ហៃ អគ្គនាយកក្រុមហ៊ុនបុរីភ្នំពេញថ្មី ដែលបានឆ្លើយតបនឹងការអំពាវនាវរបស់រដ្ឋបាលខេត្ត ក្នុងការចូលរួមស្ថាបនាលូបេតុងសរសៃដែកមុខកាត់ ១,៥ម៉ែត្រ ប្រវែង ៧៦២ ម៉ែត្រ ដាក់រ៉ឺហ្គាទំហំ ៣ម៉ែត្រ គុណ ៣ម៉ែត្រ ចំនួន ៣៤ កន្លែង តាមបណ្តោយ ផ្លូវជាតិលេខ២១នេះ និងស្ថាបនាលូបេតុងសរសៃដែក មុខកាត់ ១ម៉ែត្រ ប្រវែង ២៣២ ម៉ែត្រ និងរ៉ឺហ្គា ទំហំ ១,៨ ម៉ែត្រ គុណ ១,៨ ម៉ែត្រ ចំនួន ១៤កន្លែង តាមបណ្តោយផ្លូវជាតិលេខ២១០ ដោយចំណាយថវិកាអស់ប្រមាណ ២០០០លានរៀល ឬស្មើនឹង៦០ម៉ឺនដុល្លារ ដែលនេះជាកាយវិការដ៏ ល្អប្រពៃ និងជាគំរូដ៏ល្អ ដែលបានដាក់ទុនវិនិយោគក្នុងភូមិសាស្រ្តខេត្តកណ្តាល  និងបាន ចូល រួម អភិវឌ្ឍ ក្នុងវិស័យសាធារណៈការ សំណង់សិល្បៈការ ដើម្បីទុកបម្រើជាប្រយោជន៍សាធារណៈ។

ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តបានស្នើដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងលើការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ត្រូវផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួល បានជំនឿទុកចិត្ត បង្រ្កាបបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ផ្សេងៗ ។

ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់អធ្យាស្រ័យចំពោះផលប៉ះពាល់ នៅពេលការដ្ឋានដំណើរការ និងសូមចូលរួមសហការជាមួយមន្ត្រីបច្ចេកទេស ដើម្បីអោយការដ្ឋាននេះដំណើរការប្រកបដោយជោគជ័យ។ដោយ៖ភា វុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *