ផ្លូវកៅស៊ូចំនួន៥ខ្សែនៅសង្កាត់អាចារ្យលាក់ នឹងសាងសង់រួចនៅក្នុងខែកុម្ភៈ ខាងមុខនេះ

កំពង់ធំ៖ លោក យាន ស៊ុនហឿង ចៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ប្រាប់ អោយដឹងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ឲ្យដឹងថា នៅក្នុងសង្កាត់អាចារ្យលាក់ កំពុងសាងសង់ផ្លូវកៅចំនួន៥ខ្សែ ដែលមានប្រវែងសរុបចំនួន ២ ៣៣៨ម៉ែត្រ គ្រោងនឹងសាង់រួចរាល់១០០% នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដែលផ្លូវ៥ខែ្សខាងលើនេះ គឺជាគម្រោងថវិការបស់ គ.ជ.អ.ប ខេត្តកំពង់ធំ។

លោកបន្តថា នៅក្នុងសង្កាត់អាចារ្យលាក់ មានផ្លូវគមនាគមន៍សរុបចំនួន ៥៨ ខ្សែ មានប្រវែងសរុប ៣១,២៦១ម៉ែត្រ។ ក្នុងនោះ ប្រភេទផ្លូវបេតុង ចំនួន ០៦ ខ្សែ មានប្រវែង ៣១០៤ ម៉ែត្រ ស្ថាបនា ដោយរាជរដ្ឋាភិបាលចំនួន ០៤ខ្សែ ប្រវែង ២,៤៧៥ ម៉ែត្រ ស្ថាបនាដោយគ្រោង ថវិកា មូលនិធិសង្កាត់ចំនួន ០២ខ្សែ ប្រវែង ៦២៩ម៉ែត្រ។

ប្រភេទផ្លូវក្រាលកៅស៊ូ ០៨ ខ្សែ មានប្រវែង ៦,៧២២ ម៉ែត្រ ក្នុងនោះរួមមាន ផ្លូវជាតិលេខ ៦ ឆ្លងកាត់ សង្កាត់ចំនួន ០១ខ្សែ ប្រវែង ២,១០០ ម៉ែត្រ ស្ថាបនាដោយរាជរដ្ឋាភិបាល ផ្លូវខេត្តឆ្លងកាត់សង្កាត់ អាចារ្យលាក់ ទៅឃុំព្រៃគុយ ចំនួន ០១ខ្សែ ប្រវែង ២,៣១០ ម៉ែត្រ ស្ថាបនា ដោយក្រសួងអភិវឌ្ឍន៍ ជនបទ, ផ្លូវកៅស៊ូក្នុងសង្កាត់ ចំនួន ០៦ ខ្សែ មានប្រវែង ២,៣១២ ម៉ែត្រ ស្ថាបនាដោយ ខេត្ត និងក្រុង ។ ប្រភេទផ្លូវក្រាលគ្រួសក្រហម ចំនួន ៣៦ ខ្សែ មានប្រវែង ១៨,៨៧០ ម៉ែត្រ និងប្រភេទដីស ចំនួន ០៨ខ្សែ ប្រវែង ២,៥៦៥ម៉ែត្រ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *