កិច្ចប្រជុំស្ដីពីការពិគ្រោះពិភាក្សាជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំទាំង៨ក្នុងស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ

ដោយ៖ស៊ឹម ចរិយា

ព្រះវិហារៈ នាព្រឹកថ្ងៃ ទី២៣ ខែតុលា ឆ្នាំ២០២១នេះ គណៈកម្មាការគណៈបក្សប្រជាជនកម្ពុជា ស្រុកជាំក្សាន្ត បានបើកកិច្ចប្រជុំស្ដីពីការពិគ្រោះពិភាក្សាជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ ដំណើរឆ្ពោះទៅការបោះឆ្នោតស្ទាបស្ទង់មតិក្នុងស្រុកជាំក្សាន្ត និងបានប្រកាស ផ្ទេភារកិច្ចដល់ប្រធានអនុប្រធានក្រុមការងារចុះជួយឃុំចំនួន២រូប ១៖ លោក ជូ តុងអាន ពីអនុប្រធានក្រុម ការងាចុះជួយមូលដ្ឋានឃុំស្រអែមទៅជាប្រធានក្រុម ការងារចុះជួយមូល ដ្ឋានឃុំជាំក្សាន្ត ២៖ លោក ជា ឈុន ពីអនុប្រធានក្រុមការចុះជួយមូលដ្ឋានឃុំកន្ទួត មកជា ប្រធាន ក្រុមការងារ ឃុំកន្ទួត។

ពិធីនេះធ្វើឡើងក្រោមវត្តមាន លោក ស្រី ឌឹក សមាជិកគណៈកម្មាការកណ្ដាល និងជាប្រធាន ក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកជាំក្សាន្ត លោក លី សារ៉ារិទ្ធ សមាជិកអចិន្រ្តៃគណៈបក្សខេត្ត និងមានការអញ្ជើញចូលរួម ស្ទាបស្ទង់មតិដោយលោក យុង ហួត អនុប្រធានគណៈកម្មាការបក្សស្រុកជាំក្សាន្តការដឹកនាំពិភាក្សានិងសម្របសម្រួល បេក្ខជនឈរឈ្មោះតាមឃុំនិមួយៗទាំង៨ឃុំក្នុងស្រុកដោយលោក ជា គឹមសេង ប្រធានគណកម្មាធិការបក្សស្រុកជាំក្សាន្ត ដោយការចូលរួមពីក្រុមប្រឹក្សាឃុំទាំង៨ សមាជិកសមាជិការ របស់ឃុំជាច្រើនរូបផងដែរ។

ក្នុងកិច្ចប្រជុំពិគ្រោះពិភាក្សានោះដែរ ធ្វើតាមរបៀបវិរៈនៃមតិរាយការណ៍អំពីសកម្មភាព​ អនុវត្តន៍ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អណ្ណតិទី៥ ឆ្នាំ២០២២ បង្ហាញអំពីចំនុចសំខាន់ៗនៃមុខសញ្ញាដែលត្រូវពិនិត្យជ្រើសរើស បេក្ខជនឈរឈ្មោះ និងនិតិវិធីនៃការត្រៀមរៀបចំបោះឆ្នោតរបស់ឃុំទាំង៨ក្នុងស្រុកជាំក្សាន្ត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *