ដោយ៖សេង ពិសិដ្ឋ
ព្រះវិហារ៖ប្រជាពលរដ្ឋប្រមាណជា៤៩នាក់តំណាងឲ្យប្រជាពលរដ្ឋរស់នៅភូមិសេដ្ឋកិច្ច ឃុំឈានមុខស្រុកត្បែងមានជ័យខេត្តព្រះវិហារដែលពួកគាត់ទាំងអស់ខាងលើនេះជាម្ចាស់នៃស្នាមមេដៃដែលមួយរយះកាលកន្លងមកពួកគាត់ទាំងនេះបានផ្តិតជាស្នាមដៃអោយទៅលោកម៉ៅ សាត់ សមាជិកភូមិសេដ្ឋកិច្ចហើយដែលជាកាលើកឡើងរបស់ពួកគាត់ទាំងនោះថា លោកម៉ៅ សាត់ ឲ្យពួកគាត់ផ្តិតស្នាមមេដៃនេះជាថ្នូរនិងការចេញបណ្ណ័កម្មសិទ្ធប្លឹងរឹងទៅ លើដីលំនៅដ្ឋានរបស់ពួកគាត់ដែលកំពុងស្នាក់នៅនាពេលបច្ចប្បន្ននេះតែក្រោយពីផ្តិតស្នាមមេដៃរួចបែជាអាជ្ញាធរមូលដ្ឋានមួយចំនួនមានការបកស្រាយមិនច្បាស់លាស់ដែលកត្តាទាំងនេះហើយនឹងធ្វើឲ្យពួកគាត់មានកាភាន់ច្រលំទៅលើថ្នាក់ដឹកនាំមូលដ្ឋានក៏ដូចជាថ្នាក់ដឹកនាំថ្នាក់ស្រុកផងដែរថាមិនដឹងជាយកស្នាមមេដៃរបស់ពួកគាត់ទាំងអស់នេះមានគោលបំណងអ្វីមួយដែលបង្កឲ្យពួកគាត់មានហនិភ័យទៅថ្ងៃមុខនោះ។នៅព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០២១នេះលោក នុត សោភណ្ឌ័ អភិបាលនៃគណអភិបាលស្រុកត្បែងមានជ័យ លោកបានចុះមកសម្របសម្រួលធ្វើការសុំទោសជំនួសមន្ត្រីក្រោមឱវាទរបស់ខ្លួននៅចំពោះបងប្អូនប្រជាពលរដ្ឋដោយលោកលើកឡើងថានូវរាល់កាបកស្រាយរបស់ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានដែលបាន បកស្រាយមិនច្បាស់លាស់ដែលកត្តាទាំងនេះហើយទើបបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋលោកមានការភាន់ច្រលំតាមពិតចំនុចសំខាន់បំផុតក្នុងការផ្តិតជាស្នាមមេដៃនេះវាមិនមែនឲ្យបងប្អូនប្រជាពលរដ្ឋផ្តិតស្នាមមេដៃជាថ្នូរនិងកាចេញបណ្ណ័កម្មសិទ្ធប្លង់រឹងនោះទេអ្វីដែលជាគោលបំណងរបស់ថ្នាក់ដឹកនាំស្រុកលោកអភិបាលថាគឺផ្តិតស្នាមមេដៃនេះតម្រូវឲ្យបងប្អូនប្រជាពល រដ្ឋទទួលស្គាល់នូវអ្វីដែលជាព្រំដីរបស់គាត់ថាដីរបស់ខ្លួនមានសព្វថ្ងៃហ្នឹងទំហុំប៉ុណ្ណាៗឲ្យទទួលស្គាល់តែត្រឹមហ្នឹងទៅ
មិនត្រូវវាទឬក៏ឈួសឆាយរំលោភយកដីថ្មីតទៅទៀតពីព្រោះដីនៅនឹងជើងភ្នំត្បែងនេះវាជាតំ បន់ទេសចរណ៍ធម្មជាតិដែលជាដីគ្រប់គ្រងដោយរដ្ឋហើយទិសដៅទៅថ្ងៃខាងមុខភ្នំត្បែងនេះត្រូវបានគេចុះក្នុងបញ្ជីបិតិកភណ្ឌជាតិហើយ។
កិច្ចសម្របសម្រួលបង្កើតបានដោយភាពស្និទ្ធស្នាលនឹងមានទំនួលខុសត្រូវរបស់លោកអភិបាលស្រុកត្បែងមានជ័យធ្វើឲ្យប្រជាពលរដ្ឋមានការសាទរក្នុងការទទួលបាននូវស្នាមមេដៃរបស់ពួកគាត់ដែលប្រគល់អោយផ្ទាល់ដោយលោកអភិបាលស្រុកដល់តំណាងបងប្អូនប្រជាពលរដ្ឋនាពេលនេះផងដែរ៕