ដោយ ៖ភាវុន
ខេត្តកណ្តាល៖ដោយមានការយកចិត្តទុកដាក់ពីសមេ្តចតេជោហ៊ុន សែន.សមេ្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែប្រធានកាកបាទក្រហមកម្ពុជានិងឯកឧត្តមគង់ សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្តាលពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅព្រឹកថ្ងៃសុក្រ១រោចខែអស្សុជ ឆ្នាំឆ្លូវត្រីស័កព,ស២៥៦៥ ត្រូវនិង ថ្ងៃទី២២ខែតុលាឆ្នាំ២០២១ លោក អ៊ូ ឈាង អភិបាល នៃគណៈអភិបាល ស្រុកកៀនស្វាយ និងសហការី អមដំណើរដោយ លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ .លោកមេបញ្ជារការកងរាជអាវុធហត្ថស្រុកកៀនស្វាយ.លោកមេបញ្ជាការសឹក រងស្រុកកៀនស្វាយនិងមន្ត្រីក្រោមឪវ៉ាទនិង ក្រុមប្រឹក្សាឃុំគគីរធំនិងកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំបានអញ្ចើញចុះមកសួរសុខទុក្ខ លោកតា ឌុក ម៉ៅ ដែលមានជន្មាយុ ១០១ឆ្នាំមានទីលំនៅភូមិគគីរធំ២ឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្ដាលដែលលោកតាបានចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩ រួចរាល់ហើយនិងលោកតានៅមានសុខភាពរឹងមាំនៅល្អប្រសើរ។
ក្នុងឱកាសនោះដែរ លោក អ៊ូឈាង អភិបាលស្រុកកៀនស្វាយបានមានប្រសាសន៍ថា!នៅថ្ងៃនេះក្នុងនាមលោកអាជ្ញាធរស្រុកកៀនស្វាយបានដឹកនាំមន្ត្រីអញ្ចើញចុះមកសួរសុខទុក្ខ លោកពុកដែលមានជន្នាយុ១០១ឆ្នាំហើយក៍មាននាំអំណោយរបស់សមេ្តចតេជោហ៊ុន សែននិងសមេ្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុន សែនមកជូនលោកឪពុកផងដែរ។
លោកអភិបាលស្រុកកៀនស្វាយបន្តទៀតថារាជរដ្ឋាភិបាលសមេ្តចតេជោហ៊ុនសែននាយរដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជានៅក្នុងខេត្តកណ្តាលដែលមានឯកឧត្តមគង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាលតែងតែយកចិត្តទុកដាក់ដោះស្រាយពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋជានិច្ចជាក់ស្តែងនៅថ្ងៃនេះអាជ្ញាធរស្រុកកៀនស្វាយបាននាំអំណោយយកមកជូនលោកពុក។
លោកអភិបាលស្រុកកៀនស្វាយក៍បានណែនាំ លោកដល់មេឃុំគគីរធំ ឧស្សាហ៍មកសួរសុខទុក្ខលោកពុកឲ្យបានញឹកញ៉ាប់និងលោកអភិបាលស្រុកបានជូនពរលោកតាឲ្យមានសុខភាពល្អនិងរឹងមាំដើម្បីជាម្លប់ដល់កូន.ចៅ.ចៅទួត។នាពេលនោះលោកអភិបាលបាននាំកយគ្រឿបរិភោគ មួយចំនួនទៅជូនលោកតារួមមាន៖
១,អង្ករ២បេស្មើ១០០ គីឡូក្រាម។
២,មី២កេះតូច
៣,ទឹកផ្លែឈើ២កេះ
៤,ត្រីខ កំប៉ុង២យួ
៥,ម៉ាស់៥ប្រអប់
និងទី៦,ថវិការ១លានរៀលផងដែរ៕