បែកធ្លាយសមត្ថកិច្ចមួយក្រុមមានគ្នា៣នាក់បានទារប្រាក់.ពីឡានសាំយ៉ុងដឹកឈើប្រភេទកូនក្រឡឹង.ចំនួន៦០មុឺនរៀល

ដោយ៖ឈិត សំបូរ

កំពង់ធំ៖ប្រភពព័ត៌មានក្ដៅៗនៅថ្ងៃទី២១ ខែតុលា  ឆ្នាំ២០២១ មានសមត្ថកិច្ចមួយក្រុមមានគ្នាចំនួនបីនាក់ បានចាប់ឡានសាំយ៉ុងដឹកឈើប្រភេទជាកូនក្រឡឹងចំនួន ១២គ្រាប់ រួចហើយជំរិតទារប្រាក់ចំនួន ៦០ ម៉ឺនរៀល នៅចំណុចភូមិបារាយណ៍ ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ម្ចាស់ឡានសាំយ៉ុងដឹកឈើប្រភេទកូនក្រឡឹង ឈ្មោះតុលា រស់នៅភូមិតាសែង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ សមត្ថកិច្ចដែលចាប់ឡានសាំយ៉ុង បង្ឃាំងរួចជំរិតទារប្រាក់ ត្រូវបានមហាជនស្គាល់ទី១ ឈ្មោះវង់សាវឿនជាមេបញ្ជាការរងអាវុធហត្ថ ស្រុកប្រាសាទបល័្លង្ក ទី២ ឈ្មោះធឿន សុធា ជាប៉ូលិសនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក ទី៣ ឈ្មោះអ៊ុ ម៉ៅ ជាប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តកំពង់ធំ នៅពេលដែលធ្វើសកម្មភាពចាប់ឡានដឹកកូនក្រឡឹងចំនួន ១២ គ្រាប់ ម្ចាស់ឡានពុំមានលុយឱ្យទៅសមត្ថកិច្ចទេមានតែទូរស័ព្ទ ខណៈពេលនោះ ប៉ូលិសសេដ្ឋកិច្ចដែលមានឈ្មោះអ៊ុ ម៉ៅ បានដឹកម្ចាស់ឡានយកទូរស័ព្ទទៅប្រចាំឲ្យគេនៅកែងភូមិក្រយាទើបបានលុយជូនទៅសមត្ថកិច្ច ចំនួន៦០ មុឺនរៀលជាថ្នូរដោះលែង ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *