មន្ទីរទេសចរណ៍ខេត្តស្ទឹង ត្រែងនិងខេត្តក្រចេះសហការគ្នារៀបចំឱ្យមាន រមណីយដ្ឋាន អេកូទេសចរណ៍ធម្មជាតិនៅតាមដងទន្លេមេគង្គដើម្បីការ ពារធនធានជីវចំរុះ

ស្ទឹងត្រែង៖មន្ទីទេសចរណ៍ខេត្តស្ទឹងត្រែងនិងខេត្តក្រចេះសហការជាមួយអង្គការដៃគូបង្កលទ្ធភាពឱ្យវិស័យឯកជនរៀបចំតំបន់អេកូទេសចរណ៍ធម្មជាតិតាមដងទន្លេមេគង្គលើ ដើម្បីធ្វើជាខ្សែសង្វាក់ ក្នុងដំណើរកម្សាន្តរបស់ភ្ញៀវទេស ចរនៅរដូវប្រាំងនេះ ។ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ផ្ទៀងផ្ទាត់លើឯក សារព្រាងគោលការណ៍ណែនាំសម្រាប់បង្កើតនិងគ្រប់គ្រងសហគមន៍អេកូទេសចរណ៍ តាមបណ្តោយទន្លេមេគង្គលើ ប្រកបដោយនិរន្តរភាព នៅមន្ទីរទេសចរណ៍ខេត្តស្ទឹង ត្រែង ថ្ងៃទី២១ខែតុលា លោក អ៊ន់ ប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា នេះជាការរួម ចំណែកក្នុងការលើកស្ទួយវិស័យទេសចរណ៍ ដើម្បីបង្កើតរមណីយដ្ឋានអេកូទេសចរណ៍ ស្របតាមគោលការណ៍ណែនាំក្រសួង ទេសចរណ៍ គឺការអភិវឌ្ឍឱ្យដើរទន្ទឹមគ្នានិងការអភិរក្ស។ លោកបន្ថែមថា៖នៅពេលបង្កើតបានតំបន់អេកូទេសចរ ណ៍នៅតាមដងទន្លេយើងអាចការពារ ធនធានជីវចម្រុះបានហើយប្រជាពលរដ្ឋនៅតាមតំបន់នីមួយៗ មានលទ្ធភាពអាចរកប្រាក់ចំណូលបានដោយប្រយោល ពីការលក់ដូរចំណីអាហារជូនភ្ញៀវទេសចរ ។ លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្ត ក្រចេះបានគាំទ្រគោលការណ៍ដ៏ចម្បងនេះ ព្រោះនៅតាមដង ទន្លេមេគង្គខេត្តក្រចេះក៏មានតំបន់កោះ សម្បូរទៅដោយធនធានជីវចម្រុះប្រកបដោយ សក្តានុពលទេសចរណ៍ផងដែរ។ លោកបន្តថា៖ ខេត្តក្រចេះរៀបចំបានតំបន់អេកូទេសចរ ណ៍កោះផ្តៅរួចហើយ សម្រាប់ទាក់ទាញភ្ញៀវទេសចរ ឱ្យមកលេងកម្សាន្តនៅរដូវប្រាំង ហើយកំពុងបន្តទៅតំបន់ផ្សេងៗទៀតនៅតាមបណ្តាកោះនៅក្នុងស្រុកសំបូរ ។ លោកដួង លាន មេឃុំកោះស្នែងស្រុកបុរីអូរស្វាយសែនជ័យ បានសំដែងការគាំទ្រចំពោះគម្រោងអភិវឌ្ឃតំបន់អេកូទេសចរណ៍ធម្មជាតិ ព្រោះពេលបង្កើតហើយ យើងបាននាំគ្នាថែរក្សាសម្បត្តិធម្ម ជាតិដែលយើងមាន ឱ្យស្ថិត នៅគង់វង្ស ហើយប្រជាពល រដ្ឋយើងនឹងរកប្រាក់បាននៅ ក្នុងស្រុកដោយមិនបាច់នាំគ្នាចាកចេញទៅរកស៊ីលក់កម្លាំងពលកម្ម។ លោកណុប ប៉ុណ្ណារិទ្ធអ្នកសម្របសម្រួលប្រចាំតំបន់ បានបញ្ជាក់ថា៖ នេះជាគោលបំណងដែលយើងចង់បានទាំងអស់គ្នា និងចង់ឱ្យបង ប្អូនប្រជាពលរដ្ឋនៅទីជនបទ មានទំនាក់ទំនងល្អជាមួយគ្នា ជាពិសេសពេលមានភ្ញៀវទេសចរជាតិនិងអន្តរជាតិមក លេង ធ្វើការរាក់ទាក់និងចេះ កែច្នៃផលិតផលកសិកម្មលក់ ដូរ ហើយរួមគ្នាបញ្ឃប់ការពឹង ផ្អែកលើផលអនុផលព្រៃឈើ និងការធ្វើនេសាទហួសកម្រិត។ សូមបញ្ជាក់ថា នេះជាផែនការចម្បងសម្រាប់អនុវត្តក្នុងរដូវប្រាំងនេះ ដើម្បីធ្វើឱ្យតំបន់ទន្លេមេគង្គលើក្លាយទៅ ជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរ ហើយមន្ទីរទេសចរ ណ៍បង្កលទ្ធភាពដល់ផ្នែកឯក ជនបង្កើតឱ្យមានរមណីយ ដ្ឋានទេចរណ៍ធម្មជាតិនៅតាមទីជនបទស្របទៅតាមស្ដង់ដារ របស់ក្រសួងទេសចរណ៍ដែលបានដាក់ចេញ ដោយ សាងសង់ឱ្យមានផ្ទះស្នាក់- អាហារដ្ឋាន បែបធម្មជាតិ- នៅតាមដងទន្លេមេគង្គលើខេត្ត ក្រចេះនិងខេត្តស្ទឹងត្រែង៕sks

 

 

 

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *