កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ពីបទរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ដោយ៖សេង ពិសិដ្ឋ

ព្រះវិហារ៖ក្រោម ការដឹកនាំ បញ្ជារបស់លោក  ឧត្ដមសេនីយ៍ទោ  សួស សុខដារ៉ា ស្នងការ នគរបាលខេត្តព្រញវិហារ មិន បន្ធូរ ដៃ ចំពោះ អ្នក ពាក់ព័ន្ធ បទ ល្មើស គ្រឿង ញៀន ខុសច្បាប់  ជាក់ស្តែងនៅថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០២១ វេលាម៉ោង ០៩ និង ២២ នាទី នេះកម្លាំងជំនាញជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើការបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅចំណុចភូមិ ឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

ក្នុងការចុះបង្ក្រាបនេះដែរសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ (ប្រុស) មានឈ្មោះដូចខាងក្រោម៖

១/ឈ្មោះ មុំ សុធា ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសិប្បកម្ម ស្នាក់នៅបណ្តោះអាសន្នភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

* វត្ថុតាងចាប់យករួមមាន៖

១.ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ០៥ កញ្ចប់ ។

២.ទូរសព្ទ  ចំនួន  ០១ គ្រឿង ។

៣. ជញ្ជីង ចំនួន ០២ គ្រឿង ។

៣. សម្ភារវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ កសាងសំណុំរឿងដើម្បីចាត់ការបន្តផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *