គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តរតនគិរីបានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន សម្រាប់ផ្ដល់ជូនគ្រួសាររងគ្រោះដោយទឹកជំនន់

រតនគិរី៖នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្តរតនគិរី បានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ផ្តល់ជូនគ្រួសាររងគ្រោះដោយទឹកជំនន់ ចំនួន៤០០គ្រួសារ ដែលរស់នៅក្នុងខេត្តរតនគិរី ដែលក្នុងនោះរួមមាន៖ អង្ករ១០តោន មី៤០០កេស ត្រីខ៤០០យួរ ទឹកត្រី២០០យួរ ទឹកស៊ីអ៊ីវ២០០យួរ។

អំណោយដ៏ថ្លៃនេះគឺទទួលបានក្រោយពេលដែលខេត្តរតនគិរី បានទទួលរងនូវផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងជាច្រើនថ្ងៃជាប់គ្នា បណ្ដាលអោយលិចលង់ផ្ទះសំបែង ស្រែចម្ការរបស់ប្រជាពលរដ្ឋជាច្រើនតាមបណ្ដាស្រុកជាប់ដងទន្លេ ពិសេសស្រុកលំផាត់ដែលទទួលការលិចលង់ច្រើនជាងគេ ដែលធ្វើអោយប្រជាពលរដ្ឋប្រមាណជា៤០០គ្រួសារ ត្រូវបានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី ជម្លៀសមកទីទួលមានសុវត្ថិភាព។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្ត ជួសមុខអោយប្រជាពលរដ្ឋរងគ្រោះទាំង៤០០គ្រួសារ

សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះអំណោយដ៏ថ្លៃថ្លាដែលបានផ្ដល់ជូននាឱកាសនេះ និងសូមគោរពជូនពរចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្ដមទេសរដ្ឋមន្រ្តី សិរី បវរ មហាប្រសើរ និងទទួលបាននូវពុទ្ធពរគ្រប់ប្រការ និងបានជាម្លប់ដឹកនាំយូរអង្វែងតរៀងទៅ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *