កំពង់ធំ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ការចូលរៀន ឡើងវិញ សិស្សបាក់ឌុបឆ្នាំនេះ គឺបាត់បង់ឱកាសការរៀនសូត្រច្រើន ដូច្នេះសូមសិស្សានុសិស្ស ទាំងអស់ ត្រូវតែរៀនតាមអនឡាញបន្ថែមទៀត។ឯកឧត្តមក ងួន រតនៈ បន្តថា សាលារៀនមួយចំនួន ពុំទាន់បើកឲ្យដំណើរការទាំងអស់នោះទេ ពិសេសគឺសាលាបឋមសិក្សា ប្រសិនបើមានអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងថ្នាក់នោះ គឺបិទថ្នាក់នោះជាបន្ទាន់។ ចំពោះផ្នែកសុខាភិបាលវិញពាក់ព័ន្ធ នឹងអ្នកមរណភាព ត្រូវតែពិនិត្យសំណាកគាត់ជាបន្ទាន់ ដើម្បីដឹងពីការឆ្លងជំងឺកូវីដ-១៩ ក្នុងការទប់ស្កាត់ ឲ្យបានទាន់ពេលវេលា។ ហើយចុះពិនិត្យតាមដានសុខភាព បងប្អូននៅមណ្ឌល ចត្តាឡីស័កបន្ថែមទៀត ដោយក្រុមគ្រូពេទ្យជំនាញ និងណែនាំពីការរក្សា សុខភាពដើម្បីការពារ(បីកុំបីការពារ)តាមការណែនាំរបស់ក្រសួងសុខាភិបាល។ការថ្លែងនេះរបស់.ឯក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ.នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២១ នៅសាលាខេត្តកំពង់ធំ។
ផែនការណែនាំស្តីពី ការរៀបចំ បើកសាលារៀនឱ្យសិស្សានុសិស្សចូលរៀនឡើងវិញ ការទប់ស្កាត់ កាត់ផ្តាច់ ការរីករាលដាលជំងឺកូវីដ-១៩ ការទប់ស្កាត់បទល្មើសផ្សេងៗ ក្នុងមូលដ្ឋាន ក្រុង/ស្រុកទាំង៩ ។
ទន្ទឹមនោះដែរ ឯកឧត្តម.ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក៏បានសង្កត់ធ្ងន់ដល់អភិបាលក្រុង/ស្រុកទាំងអស់ត្រូវចុះផ្សព្វផ្សាយឲ្យបានទូលំទូលាយពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដល់បងប្អូនជាពលរដ្ឋនៅតាមមូលដ្ឋាននិងទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា។