សមត្ថកិច្ចចាប់បញ្ជូនមេខ្យល់02នាក់ លួចនាំមនុស្សឆ្លងដែនខុសច្បាប់ទៅតុលាការ

បន្ទាយមានជ័យ៖ ជនសង្ស័យ02នាក់ ត្រូវបានកងកម្លាំងចម្រុះការពារព្រំដែនធ្វើការបង្ក្រាបឃាត់ខ្លួន បញ្ជូនទៅតុលាការនៅថ្ងៃទី20 ខែតុលា ឆ្នាំ2021 ពាក់ព័ន្ធការណីលួចនាំមនុស្សឆ្លងដែនដោយខុសច្បាប់។

លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានឲ្យដឹងថា ជនសង្ស័យទាំង02នាក់ខាងលើ ទី1.ឈ្មោះ សេន តុលា ភេទប្រុស អាយុ39ឆ្នាំ ទី2.ឈ្មោះ អឿន អុល ភេទប្រុស អាយុ32ឆ្នាំ ទាំង02នាក់ មានទីលំនៅ នៅភូមិស្ពានយោល ឃុំសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោកវរសេនីយ៍ត្រី តាំង សុខហេង បានបញ្ជាក់ថា ជនសង្ស័យខាងលើនេះ ត្រូវបានកម្លាំងមូលដ្ឋានកងអាវុធហត្ថស្រុកម៉ាឡៃ សហការជាមួយកម្លាំងផ្នែកសឹករងម៉ាឡៃ និងកម្លាំងវរសេនាតូចនគរបាលការព្រំដែនគោក819 ស្រាវជ្រាវ និងស្ទាក់ឃាត់ដំណើរមនុស្សចំនួន14នាក់ ស្រី07នាក់ ព្យាយាមឆ្លងដែនដោយខុសចូលទឹកដីថៃ នៅចំណុចភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្នុងនោះមាន02នាក់ជាមេខ្យល់។

លោកវរសេនីយ៍ត្រី តាំង សុខហេង បានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួន និងសាកសួរពលករខ្មែរចំនួន12នាក់រួច ត្រូវបានកម្លាំងបញ្ជូនទៅមណ្ឌលចត្តាឡីស័កវិទ្យាល័យម៉ាឡៃ ចំណែកជនសង្ស័យជាមេខ្យល់ ចំនួន02នាក់ ត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុក កសាងសំណុំរឿងបញ្ជូនទៅកាន់ជំនាញកងរាជអាវុធ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រៀបចំសំណុំរឿងបន្តបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់៕(សៅនៅ)

You might like

Leave a Reply

Your email address will not be published. Required fields are marked *