ប៉ូលិសស្រុកអង្គស្នួល ឃាត់បុរសម្នាក់ក្នុងករណីជួញដូរគ្រឿងញៀន

កណ្តាល  ៖  ប៉ូលិសស្រុកអង្គស្នួល បានឃាត់បុរសម្នាក់ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)នាថ្ងៃទី១៨ខែតុលាឆ្នាំ ២០២១ វេលាម៉ោង១២និង៣០នាទីនៅចំណុច ផ្លូវលំស្ថិតនៅភូមិ ទូករទេះ ឃុំលំហាច ស្រុក អង្គស្នួល ខេត្តកណ្តាល ។ប៉ូលិសនិយាយថា  ជនសង្ស័យឈ្មោះធឿន ចាន់ថន ហៅចឺ  ភេទប្រុស  អាយុ៣១ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ននៅ ភូមិព្រៃទទឹងឃុំលំហាច ស្រុកអង្គស្នួលខេត្តកណ្តាល មុខរបរ មិនពិត (ឃាត់ខ្លួន) ធ្វើតេស្តរកសារធាតុញៀនវិជ្ជមាន(+) ។វត្ថុតាងដកហូត  ម្សៅក្រាមពណ៌សថ្លាសង្ស័យថាសារធាតុញៀនម៉ាទឹកកកចំនួន០២កញ្ចប់តូច ,ទូរសព្ទដៃមួយគ្រឿងម៉ាកoppo,ម៉ាសការពារ សំរាប់លាក់ថ្នាំញៀនចំនួន០១។

ប៉ូលិសបន្តថា  ដំបូងកម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកបានទទួលព័ត៌មានពីមហាជនល្អថាមានមុខសញ្ញាកំពុងជួញដូរថ្នាំញៀននៅតាមផ្លូវលំ ភ្លាមនោះកម្លាំងប៉ូលិសជំនាញប្រឆាំងគ្រឿងញៀនស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំលំហាចចុះ ដល់ចំណុចកើតហេតុខាងលើឃើញមុខសញ្ញា០១នាក់កំពុងដើរតាមផ្លូវ។

ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចក៏បានឃាត់សួរនាំដើម្បីត្រួតពិនិត្យឆែកឆេករក ឃើញមាន ថ្នាំ ញៀន ចំនួន ០២កញ្ចប់ តូចនៅក្នុងម៉ាសការពាររបស់ឈ្មោះធឿន ចាន់ថនហៅចឺ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ ធឿន ចាន់ថនបាន ឆ្លើយ សារភាព ថា ថ្នាំញៀន នេះខ្លួនទិញ ពីឈ្មោះ សេង វាសនា ភេទប្រុស អាយុប្រហែល៣០ឆ្នាំនៅភូមិជើងអកឃុំលំហាចស្រុកអង្គស្នួលខេត្ត កណ្តាល ដើម្បីយកមកលក់បន្ត។

ដោយមានបទបញ្ជា ពីលោកឩត្តមសេនីយ៍ទោ ស្នងការខេត្តកណ្តាល និងមានការសម្របសម្រួលឯកភាពពីលោក លាវ ស្រេងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល មានការចូលរួម ពីលោកនាយរងប៉ុសិ៍រដ្ឋបាល ក្រុមប្រឹក្សាឃុំ នៅចំពោះមុខជនសង្ស័យនិងចំពោះមុខម្ចាស់ផ្ទះសំណាក់ កម្លាំងជំនាញនិងប៉ុស្តិ៍បានធ្វើការឆែកឆេរនៅផ្ទះសំណាក់យីហោ នី សុខគាបន្ទប់លេខ០២ដែលជនសង្ស័យដេកស្នាក់នៅស្ថិតនៅភូមិព្រៃគោ ឃុំលំហាចស្រុកអង្គស្នួលខេត្តកណ្តាលតែពុំរកឃើញមានវត្ថុតាងអ្វីទេ។

ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ដោយ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *