ដោយ៖សេង ពិសិដ្ឋ
កំពត : លោក ម៉ៅ ធនិន អភិបាលខេត្តកំពត នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ បានជួបជាមួយបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ដើម្បីស្វែងយល់ និងចូលរួមដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលជាតម្រូវការចាំបាច់ តាមការស្នើសុំរបស់ប្រជាពលរដ្ឋ នៅក្នុងវេទិការសាលាខេត្តកំពត។
សូមម្រាបថា នេះជាលើកទីមួយហើយដែលលោក ម៉ៅ ធនិន បានធ្វើវេទិកាដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត បន្ទាប់ពីលោកត្រូវបានប្រកាសតែងតាំងជាអភិបាលខេត្តកំពត ជំនួសលោក ជាវ តាយ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ៕