ពលករខ្មែរជាង ១០០ នាក់ ដែលលបឆ្លងដែនខុសច្បាប់ ត្រូវទាហានឈុតខ្មៅថៃចាប់ខ្លួន

ដោយ៖សហការី

ថៃ : ពលករខ្មែរចំនួន ១០៤ នាក់ ត្រូវក្រុមទាហានឈុតខ្មៅថៃ ក្នុងកងរយលេខ១២៤ កងរយលេខ១២៥  សហការជាមួយតម្រួតការពារព្រំដែនថៃ លេខ៣ ចាប់ខ្លួន  ខណ:ដែលពួកគេលបឆ្លងដែនដោយខុសច្បាប់ ដើម្បីចូលទឹកដីថៃ រកការងារធ្វើ ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១  ត្រង់ចំណុច ក្នុងចម្ការដើមប្រេងខ្យល់  ក្នុងឃុំសុំប៊ូន ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ប្រទេសថៃ ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលឃាត់ខ្លួនគឺមានពលករខ្មែរចំនួន ១០៤ នាក់ បានលបឆ្លងព្រំដែនចូលទៅក្នុងទឹកដីថៃ ដោយនាំគ្នាដើរកាត់តាមចម្ការប្រេងខ្យល់ ស្របពេលដែលកម្លាំងទាហានឈុតខ្មៅថៃ កំពុងល្បាតក៏បានស្ទាក់ចាប់ខ្លួនតែម្តង ។

ក្រោយការចាប់ខ្លួនពលករខ្មែរបានសារភាពថា ពួកគេទាំងអស់មាន បំណងឆ្លងចូលទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ដោយខំចំណាយអោយមេខ្យល់ក្នុងម្នាក់ៗ ចាប់ពី ៦.០០០ បាត ដល់ ៩.០០០ បាត ប៉ុន្តែក៏ត្រូវឃាត់ខ្លួនតែម្តង ក្រោយពេលឃាត់ខ្លួន ក្រុមយោធាថៃបានត្រួតពិនិត្យសុខភាពពួកគេទាំងអស់ ដើម្បីការពារនៅក្នុងដំណាក់កាល នៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនិងត្រៀមបញ្ជូនទៅអោយភាគីកម្ពុជាវិញនៅ ល្ងាចនេះតាមច្រកអូរបីជាន់ ដើម្បីអនុវត្តតាមនីតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *