ដោយ៖ឈិត សំបូរ
កំពង់ធំ៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹស្ធសភា.បានអញ្ជើញជាអធិបតី.ផ្ទេរតួនាទីថ្មី អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ.គឺ,ឯកឧត្តម ងួន រតនៈ ត្រូវបានគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សម្រេចផ្ទេរតំណែង ជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំជំនួស ឯកឧត្តម សុខ លូ ដែលត្រូវបានផ្ទេរទៅទទួលមុខតំណែងថ្មី ជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្ទេរតំណែងប្រធានគណបក្សខេត្តកំពង់ធំ
១. ឯកឧត្តម សុខ លូ ដែលត្រូវបានផ្ទេរភារកិច្ចចេញពីប្រធានគណបក្សខេត្តកំពង់ធំ ពីប្រធានគណៈចលនាមហាជន និងគណៈចលនាយុវជន នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ ដែលត្រូវបានតែងតាំងជាប្រធានគណបក្សខេត្តបាត់ដំបង។
២.ផលឲ្យមក ឯកឧត្តម ងួន រតនៈ ដែលត្រូវបានផ្ទេរភារកិច្ចពីប្រធានគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង មកបំពេញភារកិច្ចជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ។