ក្រុមការងារសវនកម្មមកពីស្ថាប័ន ECOCERTបានបិតបញ្ជប់ការងារចុះសវនកម្ម ត្រួតពិនិត្យ លើស្រូវ សរីរាង្គតាមស្តង់ដារសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិក EU/NOPចំនួន២ស្រុក ក្នុងខេត្តព្រះវិហារ

ដោយ៖ ចរិយា

ព្រះវិហារ៖ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១នេះក្រុមការងារសវនកម្មមក ពីស្ថាប័ន ECOCERT  បានបិទបញ្ជប់ការងារចុះសវនកម្មត្រួតពិនិត្យ លើស្រូវសរីរាង្គតាមស្តង់ដារ សហគមន៍អឺរ៉ុប  និងសហរដ្ឋអាមេរិក EU/NOP ក្នុងគម្រោងកិច្ចសន្យាផលិតកម្មកសិកម្ម រវាងក្រុមហ៊ុន Golden Rice និងសហគមន៍កសិកម្មចំនួន៧ ស្តីពីការផលិត  និងផ្គត់ផ្គង់ ស្រូវ សរីរាង្គ  ស្ថិតក្នុងស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ ក្រោមការសម្របសម្រួល ពីសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ។

នេះជាឆ្នាំទី៣ហើយ  ចាប់ពីឆ្នាំ២០១៩មកដែលក្រុមហ៊ុន Golden Rice  បានចុះកិច្ច សន្យាទិញស្រូវសរីរាង្គពីសហគមន៍កសិកម្មក្នុងខេត្តព្រះវិហារ  និងអនុលោមតាម អនុស្សរណៈយោគយល់គ្នា រវាងក្រុមហ៊ុនGoldeb Rice  និង សហភាពសហគមន៍ កសិកម្ម ព្រះវិហារ មានជ័យ ។ សម្រាប់ ឆ្នាំ២០២១ នេះ  ក្រុមហ៊ុន  Golden Rice  បានបញ្ជាទិញស្រូវសរីរាង្គពីសហគមន៍ចំនួន៧ មានបរិមាណសរុប ១,៥០០តោន ពីកសិករ មានចំនួន  ១,១៤០គ្រួសារផងដែរ។

នេះជាការខិតខំប្រឹងប្រែង ពីលោក ពឹង  ទ្រី ដា  ប្រធាន មន្ទី កសិកម្ម  រុក្ខា ប្រមាញ់  និងនេសាទ ខេត្ត ព្រះវិហារ  ដែលបានផ្តល់នូវការសម្របសម្រួលរវៀងក្រុមហ៊ុន និងសហគម និងការគាំទ្រអោយការអនុវត្តកិច្ចសន្យាផលិតកម្មស្រូវសរីរាង្គនេះប្រកបដោយភាពជោគជ័យរវៀងក្រុមហ៊ុនបញ្ជាទិញនិងប្រជាសហគមផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *