ក្រុមការងារពង្រឹងការអនុវត្តច្បាប់នៃគម្រោងរេដបូកទំរីងសហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ.ចុះបង្ក្រាបបទល្មើសកាប់ដឹកជញ្ជូនឈើ

កំពង់ធំ៖ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះក្រុមការងារពង្រឹងការអនុវត្តច្បាប់នៃគម្រោងរេដបូកទំរីងសហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំបានចុះល្បាតក្នុងព្រៃនៅតំបន់អូរព្រូស ស្ថិតក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ជាលទ្ធផល៖១. បានចាប់ឃាត់រឺម៉កគោយន្ត១គ្រឿងដឹកឈើហ៊ុបមូលប្រភេទ (ចំបក់) ដឹកដោយគោយន្តកន្ត្រៃ។២. បានចាប់ឃាត់ការធ្វើសន្និធិឈើហ៊ុបមូលភេទ (សុក្រម) ចំនួន៨កំណាត់ជាង=២ម៉ែត្រគីប៣. ឈើចម្រុះទំហំគល់ពី១៥ស.មទៅ៣០ស.មប្រវែង៤ម៉ែត្រ ចំនួន ៦ដើម។

វត្ថុតាងទាំងអស់សមត្ថមិច្ចយកទៅរក្សាទុកនៅទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើក្រយា (អូរកំពប់អំបិល)ដើម្បីចាត់ការបន្ត។

You might like

Leave a Reply

Your email address will not be published. Required fields are marked *