ឯកឧត្តម កែវ នារិទ្ធិ អំពាវនាវដល់យុវវ័យ សូមជ្រេីសរេីសយកផលិតផលណាដែលមានគុណភាព និងស្របច្បាប់

កំពង់ចាម :  ឯកឧត្តម កែវ នារិទ្ធិ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម បានអំនាវដល់ យុវវ័យ  ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជ្រើសរើសយកផលិតផល ណាដែល មាន គុណភាព  និង ស្របច្បាប់ ទទួលស្គាល់ដោយក្រសួងសុខាភិបាល  ពោលគឺ ត្រូវប្រុងប្រយ័ត្ន កុំប្រើប្រាស់ផលិតផលក្លែក្លាយ ព្រោះវាអាចបណ្តាល ឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងស្បែករបស់យើង  ការ ថ្លែង យ៉ាង ដូច្នេះ ក្នុងពិធីបើកសម្ពោធ ក្រុមហ៊ុន អ៊ី អេស អិន ស៊ី ប៊ីយូធី ឯ.ក នារសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម  ។

នាឱកាសនោះដែរ ឯកឧត្តម កែវ នារិទ្ធិ បានកោតសរសើរដល់ សមាជិ សមាជិការ ភាគីរបស់ក្រុមហ៊ុន ដែលជាកូនខ្មែរ មានទឹកចិត្តមោះមុត ពួតដៃគ្នា ក្នុងការបើកដំណើការ ក្រុមហ៊ុន អ៊ី អេស អិន ស៊ី ប៊ីយូធី ឯ.ក នេះ ដោយស្របច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា អោយមាន ដំណើរការល្អប្រសើរ ទទួលបានលទ្ធផលជោគជ័យ។  ឯកឧត្តម បានគូសបញ្ជាក់ផងដែរថា យុវជន យុវនារី នៅតាមបណ្តារប្រទេសជាច្រើន គឺកំពុងមាន ការវិវឌ្ឍន៍ខ្លាំង អំពីការការថែរក្សាសម្ពស្ស នេះផងដែរ  ។

បន្ទាប់ពីបានប្រារពពិធីក្រុងពាលី សុំសេចក្តីសុខ សេចក្តីចំរើន ពីម្ចាស់ទឹកម្ចាស់ដី តាមកិច្ចនៃ សាសនារួចមក ឯកឧត្តម កែវ នារិទ្ធិ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម និងដៃគូភាគីរបស់ក្រុមហ៊ុន អ៊ី អេស អិន ស៊ី ប៊ីយូធី ឯ.ក បានអញ្ជើញកាត់ខ្សែបូណ៌ ដើម្បីដំណើការបើកលក់ផលិតផលជាផ្លូវការ។

លោកស្រី អេង សុខលី នាយិការក្រុមហ៊ុន អ៊ី អេស អិន ស៊ី ប៊ីយូធី ឯ.ក បានគូសបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុន បើកដំណើរការមិនទាន់បាន១ឆ្នាំផង មានតំណាងចែកចាយចំនួន ជាង២០០នាក់ នេះគឺជាសញ្ញា បញ្ជាក់ថា ក្រុមហ៊ុននេះ បាននាំចូលនូវផលិតផលមានគុណភាពល្អពិតៗ និងមានច្បាប់ទំលាប់ត្រឹមត្រូវ ។ លោកស្រី បានគូសបញ្ជាក់ទៀតថា នៅពេលថ្មីៗនេះ ក្រុមហ៊ុនបានធ្វើតេស្តទៅលើផលិតផលចំនួន ៣មុខបន្តទៀត គឺ ១ហ្វូមលាងមុខ ទី២ ឡេលាបខ្លួន និងសេរ៉ូមជួយពន្យាភាពចាស់ ដោយត្រៀមនាំចូលក្នុង ពេល  ឆាប់ៗនេះផងដែរ។ ម្យ៉ាងទៀត ក្រុមហ៊ុននឹងមានផែនការ ពង្រីកផ្សព្វផ្សាយអំពីផលិតផលអោយមាន វិសាលភាពធំទូលាយទូទាំងអាស៊ី និងបន្តស្វែងរក តំណាងចែកចាយគ្រប់តំបន់បន្ថែមទៀត  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *