ប្តីស្រវឹងខួបយកដំបងឈើជ្រុងវ៉ៃប្រពន្ធមួយដំបងចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ

ដោយ៖ឈិត សំបូរ

កំពង់ធំ៖បុរសស្រវឹងខួបម្នាក់យកដំបងឈើជ្រុងវ៉ៃប្រពន្ធមួយដំបងចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាមនៅកន្លែងកើតហេតុ ចំណែកបុរសជាប្តីដែលជាជនសង្ស័យត្រូវសម្ថកិច្ចឃាត់ខ្លួន អំពើឃាតកម្មដ៏ព្រៃផ្សៃនេះបានកើតឡើងនៅរំលងអាធ្រាតចូលថ្ងៃទី១៥-១០-២០២១.នៅផ្ទះជនរងគ្រោះស្ថិត ភូមិទំអរ.ឃុំទំរីង.ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានអោយដឹងថា.ជនសង្ស័យជាប្តីឃោឃៅឈ្មោះភោគ រ៉ា អាយុ៤២ឆ្នាំមុខរបរ(កសិករ)នៅភូមិឃុំស្រុកកើតហេតុខាងលើបានយកកំណាត់ឈេីជ្រុងវាយទៅលេីប្រពន្ធចំក្បាលលេីត្រចៀកផ្នែកខាងស្តាំបណ្តាលអោយស្លាប់នៅនឹងផ្ទះកន្លែងកេីតហេតុ។ជនរងគ្រោះឈ្មោះ កែ អេម អាយុ៤៦ឆ្នាំមុខរបរ(កសិករ)នៅភូមិឃុំស្រុកកើតហេតុខាងលើ។

មូលហេតុៈប្តីសនរវឹងខួបផឹកស្រាស្រវឹងជាប្រចាំមានសតិមិនគ្រប់គ្រាន់(ខូចសសៃប្រាសាទ)។ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសណ្តាន់.ដើម្បីកសាងសំនុំរឿងបញ្ជូនទៅតុលាការតាមនិតិវិធី។

បច្ចុប្បន្នសាកសពស្រ្តីរងគ្រោះសម្ថកិច្ចប្រគល់ឲ្យសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី។

You might like

Leave a Reply

Your email address will not be published. Required fields are marked *