អ្នកនាំពាក្យតំបន់ប្រតិបត្តិការសឹករងព្រះវិហារ សូមធ្វើការបដិសេធនិងច្រានចោលទាំងស្រុង ក្នុងការចុះផ្សាយ បង្ខូចឈ្មោះ អង្គភាពវរៈសេនាតូចលេខ៤០៥ ចាស់ វរៈសេនាតូចលេខ២ថ្មី ក្នុងករណីកឹបកេងដីធ្លី គោលរបបរបស់យោធិន

ដោយ៖ស៊ឹម ចរិយា

ព្រះវិហារ៖ មន្ត្រីយោធាចំនួន៣រូបនៅបំរើការងារក្នុងអង្គភាពតំបន់ប្រតិត្តិការសឹករងព្រះវិហារ ១.លោក វរៈសេនីយ៍ឯក លាស់ ណាម មេបញ្ជាការរងខេត្ត ទទួលទឹសអាសេះ ២.លោកវរៈសេនីយ៍ឯក មួន សាម៉ន មេបញ្ជាការរងខេត្ត អនុប្រធានទទួលទឹសអានសេះ ៣.លោក វរៈសេនីយ៍ទោ រៀម ខេត មេបញ្ជាការវរៈសេនាតូច៤០៥ចាស់ វរៈសេនាតូចលេខ ២ថ្មី ឈរជើងប្រចាំទឹសអានសេះខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ខេត្តព្រះវិហារ បានចេញមុខ ប្រតិកម្មនិងបដិសេធច្រានចោល ទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ ទូរទស្សន៍អនឡាញ ក្នុងស្រុកមួយ បានផ្សាយបង្ខូចកេរ្តិ៍ ឈ្មោះអង្គភាពនិងរូបរបស់លោក ទាំង៣រូប ពាក់ព័ន្ធទៅ នឹងករណីក្លែងបន្លំរំលោភបំពានយក ដីធ្លីគោលរបបរបស់ យោធិនមួយកន្លែងដែលស្ថិតនៅ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

លោក វរៈសេនីយ៍ឯក លាស់ ណាម មេបញ្ជាការរងទទួលទឹសអានសេះ បានបញ្ជាក់ យ៉ាងច្បាស់ឲ្យ អង្គភាពគេហទំព័រ (សង្គមសន្តិភាព) នៅថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០២១នេះថា ទូរទស្សន៍អនឡាញមួយ បានចុះផ្សាយ បង្ខូចកេរ្តិ៍ឈ្មោះរបស់លោក ក្នុងករណីថាលោករួម និងមន្រ្តីយោធាឯទៀតបានធ្វើឲ្យបាត់បង់ដីធ្លីគោលរបបគ្រួសារយោធិននៅក្នុង ទីបញ្ជាការ វរៈសេនាតូចលេខ៤០៥ចាស់ វរៈសេនាតូច លេខ២ថ្មី ចំណុះទីបញ្ជាការតំបន់ប្រតិបត្តការ សឹករងព្រះវិហារ នេះជារឿងមិនពិត។

លោក វរៈសេនីយ៍ឯក លាស់ ណាម បានរៀបរាប់ដោយរំលឹកនៃការចុះផ្សាយព័ត៌មានដីធ្លីនេះ លោកសំអាងមានឯកសារផែនទីគ្រប់គ្រងដីគោលរបបរបស់យោធិនទាំងអស់ ចំណែកដីរបប យោធិនត្រូវបានបែងចែកឲ្យយោធិនរួចរាល់អស់ហើយ លោកថា តាមផ្លូវធំ ក្បាល ៣០ម៉×១០០ម៉ ផ្ផូវតូច ៤០ម៉×១០០ម៉ ដីអាស្រ័យផលក្នុង១គ្រួសារ២ហិចតា ចំណែកដីតាម ព័ត៌មានផ្សាយមានចំនួន ១៦៤ហិចតាក្នុងចំណោមដីគោលរបប៨៨៧ហិចតា គឺស្ថិតនៅ ពាក់ព័ន្ធជាមួយដីក្រុមហ៊ុន១ផ្នែក ឯចំណែក១ផ្នែកទៀតពាក់ព័ន្ធជាមួយដី ទីបញ្ជាការ វរៈសេនាតូចលេខ២ នៅក្នុងដីគោល របបទាំងអស់ មិនបានបាត់បង់ទៅលើនណាម្នាក់ ដូចព័ត៌មានផ្សាយនោះឡើយ ហេតុអ្វីបានជាព្យាយាមឆ្កឹះគាស់កាយរឿងរ៉ាវដែលលោក មិនបានប្រព្រិត្តបែបនេះ។

លោកវរៈសេនីយ៍ឯក លាស់ ណាម បានថ្លែងយ៉ាងដូច្នេះថា «ថ្មីៗនេះមានទូរទស្សន៍អនឡាញ មួយ បានដកស្រង់ខ្លឹមសារ របស់ភាគីតែម្ខាង ដែលបានផ្ដល់ព័ត៌មានពីរូបលោកមក ផ្សព្វផ្សាយគ្មានហេតុផល នេះជាហេតុធ្វើឱ្យមានការភាន់ច្រឡំ ពិសេសធ្វើឱ្យប៉ះពាលដល់ កិត្តិយសរបស់លោក និងនាយទាហានរងដទៃទៀតក៍ដូចជាមានកាប៉ះពាល់ ដល់ថ្នាក់ដឹកនាំ ផងដែរ»។លោកក៏បានអះអាងថាពាក់ព័ន្ធនិងរឿងថាបាត់ដីគោលរបបរបស់យោធិននេះគឺរឿងមិនពិតនោះទេ ។

លោក វរៈសេនីយ៍ឯក លាស់ ណាម  បានសម្ដែងនូវក្ដីទោមនស្សថា ការផ្សព្វផ្សាយរបស់ ទូរទស្សន៍អនឡាញនោះគឺពិតជាធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់លោក។ ជាពិសេសធ្វើឱ្យមានការយល់ច្រឡំពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការកង យោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក យោធភូមិភាគទី៤។

ដើម្បីរកភាពស្អាតស្អំនិងយុត្តិធម៌ លោកវរៈសេនីយ៍ឯក លាស់ ណាម  រួមនិងនាយទាហាន ដទៃទៀត បានរកមេធាវី និងធ្វើលិខិតលាយល័ក្ខអក្សរមួយច្បាប់ ផ្ញើទៅក្រសួងព័ត៌មាន ក៍ដូចជា ទូរទស្សន៍អនឡាញមួយនោះផងដែរ ដើម្បីស្នើឱ្យផ្សាយកែតម្រូវខ្លឹមសារ ជម្រះការយល់ច្រឡំ ឱ្យលោកក៍ដូចជាអង្គភាពឡើងវិញ។

បើមិនដូចឆ្នោះទេ លោកវរៈសេនីយ៍ឯក លាស់ ណាម បានអះអាងថា បើក្នុងករណីទូរទស្សន៍ អនឡាញនេះមិនផ្សាយកែតម្រូវទេ លោកនឹងប្តឹងទៅតុលាការ ដើម្បីចាត់វិធានការទៅ តាមផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *