ដោយ៖ឈិត សំបុរ
ខេត្តកំពង់ធំ៖ លោក លឹម ប៊ុនហេង ប្រធានការិយាល័យភូមិបាលស្រុកស្ទោង បានឲ្យ ដឹងនៅរសៀលថ្ងៃទី១៤ ខែតុលានេះថា លោកពុំមានកំហុសអ្វីឡើយ ស្រាប់តែលោក សាយ គឹមឡម អភិបាលស្រុកទើបឡើងថ្មី បានឃុបឃិតគ្នាចោទប្រកាន់ មូលបង្កាច់រូបលោក ដោយពុំ មាន ការពិត ថែមទាំងបានដើរបង្ខំឲ្យមន្រ្តីថ្នាក់ក្រោម ផ្តិតមេដៃដើម្បី ដករូបលោកចេញពី ភូមិបាល ស្រុកស្ទោង ដោយពុំមានកំហុសអ្វីឡើយ។
លោក លឹម ប៊ុនហេង បានបញ្ជាក់ថា ចំពោះរឿងប្រជាពលរដ្ឋដែលបានសាងសង់ នៅលើចំណីផ្លូវ គឺជាអំណាចរបស់អភិបាលស្រុក ជាអ្នកចេញលិខិតឲ្យ សាងសង់ ភូមិបាលពុំមានសិទ្ធិទាល់តែសោះ។ ដោយឡែក ការសម្រេចរបស់អភិបាលស្រុកចាស់ គឺយោងទៅតាមការចុះពិនិត្យជាក់ស្តែង ដោយមានការព្រមព្រៀងពីគណៈកម្មការ ចម្រុះ ដោយសម្របសម្រួលទៅតាមការស្នើសុំរបស់ប្រជាពលរដ្ឋ ពីការរស់នៅតាំងពីឆ្នាំ ១៩៧៩មកម៉្លេះ ដោយស្ថានភាពផ្ទះឈើចាស់ពុកផុយ ទើបរុះរើសាងសង់លើ ផ្ទៃដីផ្ទះ ចាស់ តែប៉ុណ្ណោះ។
.ចំណែកលោក.សាយគឹមឡម.ដែលជាអភិបាលស្រុកស្ទោង.ក៏ធ្លាប់មានអាស្រូវច្រើនណាដ់ដែរ.គឺបញ្ហាជាប់បណ្តឹងរ បស់ប្រជាពលរដ្ឋ.ពាក់ព័ន្ធនឹងដីអាងទឹកតំបន់២និងតំបន់៣ជិត១០០ហិកតា
ទន្ទឹមគ្នានេះដែរប្រ ភពពីមូលដ្ឋានឃុំ ពីក្រុមប្រឹក្សាឃុំ សុំមិនបញ្ចេញឈ្មោះ.បានបង្ហើបឲ្យ ដឹងថា ចំពោះបញ្ហារឿងលោក លឹម ប៊ុនហេង ប្រធានការិយាល័យ
ភូមិបាល ស្រុក ស្ទោង ខាងថ្នាក់លើស្រុក គឺលោកអភិបាលស្រុកស្ទោងបាន ហៅទូរស័ព្ទប្រាប់ ឲ្យភូមិឃុំ ក្រុមប្រឹក្សា ចូលរួមផ្តិតមេដៃលើលិខិតគាំទ្រ ដករូបលោក លឹម ប៊ុនហេង ប្រធានការិយា ល័យ ភូមិបាលស្រុកស្ទោង ចេញពីតំណែងពិតមែន ដោយសារតែបញ្ជា ពីថ្នាក់លើ ព្រោះតែ ពួកគាត់ជាមន្ត្រីថ្នាក់ក្រោម។
ពួកគាត់បន្ថែមថា ជាការពិត ពួកគាត់មិនចង់ផ្តិតមេដៃគាំទ្រ ទម្លាក់ទេ ព្រោះលោក លឹម ប៊ុនហេង ប្រធានការិយាល័យភូមិបាលស្រុកស្ទោង គឺជាមនុស្សល្អ បានបម្រើប្រជាពលរដ្ឋ គ្រប់ពេលវេលា។ ចំណែកលោកអភិបាលស្រុក ក៏ជាមនុស្ស រាប់អានគ្នាទៅវិញទៅមក។
ពាក់ព័ន្ធបញ្ហាចោទប្រកាន់ខាងលើនេះ លោក សាយ គឹមឡម អភិបាល ស្រុក ស្ទោង.បានឆ្លើយបំភ្លឺតាមទូរស័ព្ទថា.ចំណែករឿងដីអាងទឹកនៅតំបន់វាលក្រោមនោះគឺលោកបានទិញពីប្រជាពលរដ្ឋ.ហើយធ្វើស្រែបានចំនួន៤ឆ្នាំមកហើយ.កាលណោះរូបលោកនៅជាអភិបាលរងស្រុក.ការជីកប្រឡាយទឹកក៏មានច្បាប់ផងដែរ៕