ករណីរថភ្លើងបានប៉ះទង្គិចជាមួយនឹងរថយន្តសាំងយ៉ុង នៅស្រុកព្រៃនប់ត្រូវបានដោះស្រាយ បញ្ចប់រួចរាល់ជាស្ថាពរ

ដោយៈសហការី

ព្រះសីហនុៈ ករណី ឧប្បត្តិហេតុ គ្រោះថ្នាក់ ចរាចរណ៍ រវាង រថភ្លើង ប៉ះទង្គិច ជាមួយនឹង រថយន្ត សាំង យ៉ុង នៅ វាលរេញ ស្ថិតក្នុង ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ កាលពី ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ បាន ត្រូវ ដោះស្រាយ បញ្ចប់ រួចហើយ នៅ ថ្ងៃទី ១៤ ខែតុលា នេះ ។ នេះ បើ យោងតាម សេចក្ដីប្រកាស ព័ត៌មាន របស់ ក្រសួង សាធារណការ និង ដឹកជញ្ជូន ។

សេចក្ដីប្រកាស ព័ត៌មាន កាលពី ថ្ងៃទី ១៤ តុលា បានឱ្យដឹងថាៈ ករណី ឧប្បត្តិហេតុ គ្រោះថ្នាក់ ចរាចរណ៍ រវាង រថភ្លើង បាន ប៉ះទង្គិច ជាមួយនឹង រថយន្ត សាំង យ៉ុង នៅ វាលរេញ ស្ថិតក្នុង ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ កាលពី ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ ត្រូវបាន ដោះស្រាយ បញ្ចប់ រួចរាល់ ជា ស្ថាពរ ហើយ នៅវេលា ព្រឹក ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ នេះ ។ សេចក្ដីប្រកាស ព័ត៌មាន បានបញ្ជាក់ ជូន ថា សមត្ថកិច្ច មិនបាន ឃាត់ខ្លួន អ្នកបើក រថភ្លើង នោះឡើយ ដោយ គ្រាន់តែ ធ្វើការ សាកសួរ នាំ ព័ត៌មាន មួយចំនួន តែប៉ុណ្ណោះ ហើយ បច្ចុប្បន្ននេះ អ្នកបើក រថភ្លើង ក៏ ត្រូវបាន អនុញ្ញាតឱ្យ វិលត្រឡប់ ទៅកាន់ គេហដ្ឋាន វិញ ផងដែរ ។ សូម រំលឹកថា រថយន្ត ម៉ាក សាំ យ៉ុង ១ គ្រឿង ដែល បើកបរ ពី ខេត្ត ព្រះសីហនុ ទៅ រាជធានី ភ្នំពេញ បាន បើក ឆ្លង ផ្លូវដែក ដែល មិនមាន ដាក់ បារាស បញ្ជា ឱ្យ ឈប់ ក៏ត្រូវ រថភ្លើង ដែល បើក ក្នុងទិសដៅ ពី ខេត្ត ព្រះសីហនុ ទៅ រាជធានី ភ្នំពេញ បុក នៅ ចំណុច ផ្លូវ រថភ្លើង កាត់ ផ្លូវជាតិ លេខ ៤ ត្រង់ ចន្លោះ គីឡូម៉ែត្រ លេខ ១៨១-១៨២ ស្ថិតក្នុង ភូមិ សំរុង ក្រោម ឃុំ សំរុង ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ កាលពី ព្រឹក ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ ។ អ្នកបើកបរ រថយន្ត ម៉ាក សាំ យ៉ុង ពណ៌ ស ពាក់ ស្លាក លេខ ភ្នំពេញ ២T-៤៧៣០ ឈ្មោះ ឈិន សុខ ជា ភេទ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរ បើកបរ រថ យន្ត ដឹក កម្មករ មាន លំនៅ នៅ ភូមិ ទួល ទទឹង ១ ឃុំ ទួល ទទឹង ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ រងរបួស ធ្ងន់ ហើយ ក្នុង រថយន្ត នេះ មិនមាន អ្នករួមដំណើរ នោះទេ ។ ប៉ុន្តែ អ្នកបើកបរ រថយន្ដ នោះ បាន ស្លាប់ នៅ ពេល បញ្ជូន ទៅកាន់ មន្ទីរពេទ្យ ។ ក្រោយមក ដោយមាន ការសម្របសម្រួល ផ្លូវច្បាប់ ពី ព្រះរាជអាជ្ញារង អម សាលាដំបូង ខេត្ត ព្រះសីហនុ សមត្ថកិច្ច បាន ឃាត់ខ្លួន អ្នកបើកបរ រថភ្លើង ជា បណ្តោះអាសន្ន ហើយ នាំមក សាកសួរ តាម នីតិវិធី នៅ រសៀល ថ្ងៃ ដដែល នោះ ។ ប្រភពពី សមត្ថកិច្ច បាន អះអាងថាៈ ការឈាន ទៅដល់ ការឃាត់ខ្លួន អ្នកបើកបរ រថភ្លើង ជា បណ្តោះអាសន្ន គឺ ដើម្បី ស្រាវជ្រាវ បន្ត រក ដើមហេតុ រវាង អ្នកបើកបរ រថភ្លើង និង អ្នកបើក បិទ បា រ៉ា ស កន្លែង ផ្លូវ រថភ្លើង ឆ្លងកាត់ ដោយសារ ថា ពេល រថភ្លើង បើក ឆ្លង ផ្លូវជាតិ លេខ ៤ មិនមាន បិទ បា រ៉ា ស ទេ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *