ព្រះសីហនុ : តៃកុង រថភ្លើង ដែល បាន បុក ប៉ះគ្នា ជាមួយ រថយន្ត នៅ ប្រជុំជន ផ្សារ វាលរេញ ក្នុង ឃុំ សំរុង ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ បណ្តាល ឲ្យ អ្នកបើកបរ រថយន្ត ស្លាប់ ពេល បញ្ជូនទៅមន្ទីរពេទ្យ កាលពី ព្រឹក ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ ត្រូវបាន សមត្ថកិច្ច ដោយមាន ការសម្របសម្រួល ផ្លូវច្បាប់ ពី ព្រះរាជអាជ្ញារង អម សាលាដំបូង ខេត្ត ព្រះសីហនុ បាន ឃាត់ខ្លួន ជា បណ្តោះអាសន្ន នាំមក សាកសួរ តាម និតិ វិធី នៅ រសៀល ថ្ងៃ ដដែល នោះ ផងដែរ ។
បើតាម សមត្ថកិច្ច ប្រាប់ថា ក្រោយ បុក ប៉ះ រថយន្ត ឆ្លង ផ្លូវជាតិ លេខ ៤ រួច រថភ្លើង បាន បន្តដំណើរ ទៅដល់ ស្ថានីយ៍ វាលរេញ ទើប អាជ្ញាធរ និង សមត្ថកិច្ច ឃាត់ បាន នៅ ស្ថានីយ៍ រណប នោះ ។
ប្រភពពី សមត្ថកិច្ច ថា ការ ឈានដល់ ឃាត់ខ្លួន អ្នកបើកបរ រថភ្លើង ជា បណ្តោះអាសន្ន ដើម្បី ស្រាវជ្រាវ បន្ត រក ដើមហេតុ រវាង អ្នកបើកបរ រថភ្លើង និង អ្នកបើក បិទ បា រ៉ា ស កន្លែង ផ្លូវ រថភ្លើង ឆ្លងកាត់ ដោយសារ ថា ពេល រថភ្លើង បើក ឆ្លងផ្លូវ ជាតិ លេខ ៤ មិនមាន បិទ បា រ៉ា ស ទេ ។
សុំ បញ្ជាក់ថា ហេតុការណ៍ រថភ្លើង បុក រថយន្ត កើតឡើង នៅវេលា ម៉ោង ០៦ ព្រឹក ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ នៅ ចំណុច ផ្លូវ រថភ្លើង កាត់ ផ្លូវជាតិ លេខ ៤ ជិត ប្រជុំជន ផ្សារ វាលរេញ ក្នុងភូមិ សំរុង ក្រោម ឃុំ សំរុង ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ បណ្តាលអោយ អ្នកបើកបរ រថយន្ត ឈ្មោះ ឈិន សុខ ជា ភេទ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរ បើកបរ រថយន្ត ដឹក កម្មករ ទីលំនៅ ភូមិ ទួល ទទឹង ១ ឃុំ ទួល ទទឹង ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ រងរបួស ធ្ងន់ ក្រោយមក បាន ស្លាប់ ៕ (សហការី)