រថយន្តសាំយ៉ុងដឹកឈេី បុកមនុស្សកំពុងធ្វេីដំណើរដោយថ្មើរជើងពីរក្រោយ បណ្តាលអោយស្លាប់បាត់បង់ជីវិត០១នាក់ រងរបួសធ្ងន់០១នាក់

ដោយ៖ឈិត សំបូរ កំពង់ធំ:បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងនិងម្នាក់ទៀតរងរបួសធ្ងន់.នៅក្នុងករណីគ្រោះថ្នាក់ចរាចររវាងរថយន្តសាំងដឹកឈើ.បុកអ្នកថ្មើជើងពីក្រោយហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នៅលេីផ្លូវជាតិ៦២.ស្ថិតនៅភូមិបុះវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក កំពង់ធំរថយន្ត សាំយ៉ុងព័ណ៌សរពាក់ផ្លាកលេខ ភ្នំពេញ ២H4575 បានបុកមនុស្សកំពុងធ្វេីដំណើរដោយថ្មើរជើងតាមផ្លូវពីរក្រោយបណ្តាលអោយបាត់បង់ជីវិតមនុស្ស០១នាក់និងរបួសធ្ងន់០១នាក់អ្នកបើកបររថយន្តសាំយ៉ុងបានបេីករត់គេចឆ្ពោះទៅទីរួមខេត្ត   ក៏បានបែកធុងទឹករថយន្ត ត្រូវបានសមត្ថកិច្ចឃាត់បាននៅភូមិវ័ល្លយាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ក្នុងរថយន្តមានផ្ទុកផលអនុផលព្រៃឈើគ្រោងទ្វារ ប្រភេទឈើផ្ចិកដែលបានដឹកចេញពីទឹកដីខេត្តព្រះវិហារ។

សមត្ថកិច្ចបានអោយដឹងថា.ម្ចាស់រថយន្ត ឈ្មោះហួរ ហួត ភេទ ប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ជនរងគ្រោះ១.ឈ្មោះ ឃួន ឃុន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិបុះវែង ឃុំសាលាវិស័យ ស្រុកប្រសាទបល្ល័ង្ក ខេត្តកំពង់ធំ (ស្លាប់)

២.ឈ្មោះ សាម វិបុល ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិបុះវែង ឃុំសាលាវិស័យ ស្រុកប្រសាទបល្ល័ង្ក ខេត្តកំពង់ធំ (រងរបួសធ្ងន់)

មូលហេតុ:អ្នកបេីកបររថយន្តមានការធ្វេសប្រហែសក្នុងស្ថានភាពមានគ្រឿងស្រវឹងនៅក្នុង ខ្លួន។

សមត្ថកិច្ចចរាចរណ៍នគរបាលផ្លូវគោកអធិការដ្ឋានស្រុកប្រសាទបល្ល័ង្ក បានធ្វេីការវាស់វែងនិងប្រគល់សាកសពអោយក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណីនិងម្នាក់ទៀតបានបញ្ជូនទៅសង្រោ្គះបន្ទាន់នៅមន្ទីរ ពេទ្យខេត្ត កំពង់ធំ។.

ចំណែកអ្នកបេីកបរ និងរថយន្ត សមត្ថកិច្ច បាននាំយកមកអធិការដ្ឋានស្រុក ប្រសាទបល្ល័ង្ក ដើម្បីសួរនាំ និងកសាងសំណុំរឿងដោះស្រាយទៅតាមផ្លូវច្បាប់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *